ស្រ សីហា ៖ កីឡាឡើងភ្នំកម្ពុជា មានសមត្ថភាពខ្ពស់ជាង៦ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍

11-07-2018 7:11pm

កីឡាៈ កីឡាករ ជម្រើសជាតិកីឡាឡើងភ្នំ ស្រ សីហា ប្រាប់ថា កីឡាករឡើងភ្នំកម្ពុជាមានសមត្ថភាពខ្ពស់ជាង៦ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោយខ្លួនវាស់ស្ទង់ការប្រកួតក្រៅប្រទេសកន្លងមក។

ដ្បិតពុំមានការគាំទ្រខ្លាំងពីអ្នកលេងកីឡាឡើងភ្នំនៅកម្ពុជាក្តី តែកីឡាករជម្រើសជាតិកីឡាឡើងភ្នំកម្ពុជា ស្រ សីហា អះអាងថា កម្ពុជាមានសមត្ថភាពខ្ពស់ជាងប្រទេសចំនួន៦ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយក្រោមតែ៤ប្រទេសប៉ុណ្ណោះ មានថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ក្រោយពីខ្លួនបានវាស់ស្ទង់កាលពីចេញទៅប្រកួតនៅក្រៅប្រទេសជាច្រើនលើកកន្លងមក។

ជម្រើសជាតិរូបនេះថា វាពិបាកបន្តិចហើយ ក្នុងការទាញប្រជាប្រិយឲ្យមានអ្នកចូលចិត្តលេងកីឡាមួយនេះនៅកម្ពុជា ដ្បិតពួកគេមិនទាន់ស្គាល់ពីអត្ថប្រយោជន៍ដែលទទួលបានកីឡាមួយនេះនៅឡើយ។

បែបនេះក្តី កីឡាករវ័យក្មេងមានបទពិសោធន៍៧ឆ្នាំប្រឡុកជាមួយកីឡាឡើងភ្នំ នូវតែមានជំនឿចិត្តខ្ពស់ថា ខ្លួនអាចប្រជែងបានមេដាយក្រៅប្រទេសនាពេលខាង ក្រោយពីខ្លួន និងមិត្តរួមអាជីពទទួលបានការបណ្តុះបណ្តាលហ្វឹកហាត់ជាមួយគ្រូបរទេស។

ជ្រើសជាតិរូបនេះ បានអំពាវនាវឲ្យអ្នកចូលចិត្តកីឡាមកសាកល្បងហ្វឹកហាត់នៅក្លិប ដោយមានការលើកទឹកចិត្ត មិនយកថវិកា ពី៨ព្រឹកដល់ម៉ោង៩កន្លះ ដើម្បីឈ្វេងយល់ពីកីឡាមួយនេះ រួមគ្នាគាំទ្រសកម្មភាពអភិវឌ្ឍន៍កីឡាឡើងភ្នំនៅកម្ពុជា។

សូមបញ្ជាក់ថា សហព័ន្ធកីឡាឡើងភ្នំកម្ពុជា នឹងធ្វើការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិទូទាំងប្រទេសនៅថ្ងៃ ទី១១.១២ ខែសីហា ដើម្បីជ្រើសរើសកីឡាករការិនីឆ្ពើម ត្រៀមហ្វឹកហាត់ចូលរួមប្រជែង នៅប្រទេសសាធារណៈរដ្ឋប្រជាមានិតចិន នាអំឡុង ខែតុលា និងប្រទេសជប៉ុន នៅឆ្នាំ២០១៩ នាអំឡុង ខែកុម្ភៈ៕