Breaking News ៖ ព្យុះ Maria បង្កភាពវឹកវរនៅភាគខាងកើតប្រទេសចិន ក្រោយឆ្លងកាត់ជប៉ុន និងតៃវ៉ាន់

11-07-2018 4:18pm

ចិនៈ ព្យុះទីហ្វុង Maria កំពុងគំរាមកំហែងដល់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលដែលវាធ្វើដំណើរមកដល់តំបន់ភាគខាងកើតប្រទេសចិន នៅថ្ងៃពុធនេះ និងថ្ងៃព្រហស្បត្តិ៍។ ប្រជាពលរដ្ឋដែលស្ថិតនៅតាមផ្លូវរបស់ព្យុះ Maria ត្រូវតែត្រៀមខ្លួនជម្លៀសចេញ មុនពេលដែលវាធ្វើដំណើរមកដល់។

លោក អាឡាន រ៉េភើត មន្រ្តីជាន់ខ្ពស់មួយរូប មកពីមន្ទីរព្យាករណ៍ឧតុនិយមចិន បាននិយាយថា ភ្លៀងធ្លាក់បង្កឡើងដោយសារព្យុះ Maria អាចនាំឲ្យមានទឹកជំនន់ទ្រង់ទ្រាយធំ។ បំណាក់ដីស្រុត បានក្លាយជាក្តីកង្វល់មួយផងដែរ នៅតាមតំបន់ខ្ពង់រាប។

សូមបញ្ជាក់ថា ក្រោយបោកបក់មកលើកោះ Ryukyu ព្យុះ Maria បានឆ្លងកាត់កោះតៃវ៉ាន់ កាលពីយប់ថ្ងៃអង្គារ ហើយវាបានធ្វើដំណើរមកដល់ទីក្រុងហ៊្វូជូ កាលពីព្រឹកថ្ងៃពុធនេះ ដោយវិវត្តន៍ខ្លួនជាព្យុះកំណាចដ៏មានឥទ្ធិពលមួយ។ ខេត្តភាគខាងជើងហ៊្វូចៀន  និងខេត្តភាគខាងត្បូងចឺជែង នឹងត្រូវរងគ្រោះធ្ងន់ធ្ងរផងដែរ ដោយសារព្យុះ Maria៕