Breaking News ៖ Facebook នឹងត្រូវពិន័យជាប្រាក់ជាង៦០ម៉ឺនដុល្លារ ពីបទរំលោភបំពានទៅលើរឿងលួចទិន្នន័យ

11-07-2018 3:11pm

អាមេរិកៈ គេហទំព័រព័ត៌មានរបស់អង់គ្លេស Sky News បានចុះផ្សាយនៅថ្ងៃទី១១ ខែកក្កដានេះថា បណ្តាញសង្គមយក្ស Facebook នឹងត្រូវពិន័យជាប្រាក់ ចំនួន៥០០.០០០ផោន ស្មើនឹងប្រមាណ៦៦៣.០០០ដុល្លារអាមេរិក លើការរំលោភបំពានលើទិន្នន័យដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់អង្គភាពទិន្នន័យ Cambridge Analytica ។

លោកស្រី Elizabeth Denham ស្នងការព័ត៌មានរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថា គាត់នឹងធ្វើការពិន័យបណ្តាញសង្គម ខណៈដែលការិយាល័យរបស់នាង បានស៊ើបអង្កេតអំពីរបៀបដែលទិន្នន័យដែលជាកម្មសិទ្ធិរបស់អ្នកប្រើប្រាស់រាប់លាននាក់ ត្រូវបានគេប្រើប្រាស់មិនត្រឹមត្រូវ ។

បរិមាណនេះ គឺជាចំនួនអតិបរមាដែលត្រូវបានអនុញ្ញាតក្រោមច្បាប់ការពារទិន្នន័យឆ្នាំ១៩៩៨ ក៏ប៉ុន្តែជាការផ្លាស់ប្តូរមួយ សម្រាប់ក្រុមហ៊ុនដែលមានតម្លៃកាលពីឆ្នាំមុន ប្រហែល៥៩០ពាន់លានដុល្លារ ឬស្មើនឹង ៤៤៥ពាន់លានផោន ។

រឿងអាស្រូវនេះបានកើតឡើងមុនពេលច្បាប់ថ្មី ស្តីពីការការពារទិន្នន័យរបស់សហភាពអឺរ៉ុបដែលអនុញ្ញាតឲ្យមានការពិន័យកាន់តែច្រើន ។

Facebook រួមជាមួយនឹងអ្នកពិគ្រោះយោបល់ Cambridge Analytica គឺជាការផ្តោតអារម្មណ៍ នៃការស៊ើបអង្កេតចាប់តាំងពីខែកុម្ភៈ នៅពេលដែលភស្តុតាងបានលេចឡើងថា កម្មវិធីមួយត្រូវបានគេប្រើដើម្បីប្រមូលទិន្នន័យអ្នកប្រើហ្វេសប៊ុក ចំនួន៥០លាននាក់ នៅទូទាំងពិភពលោក៕