Breaking News ៖ ផ្ទុះគ្រាប់បែក នៅភាគពាយព្យប៉ាគីស្ថាន ស្លាប់និងរបួសយ៉ាងតិច៦០នាក់់

11-07-2018 2:39pm

ប៉ាគីស្ថានៈ ប៉ូលិស និងក្រុមមន្ត្រីសុខាភិបាលបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន១៣នាក់បានស្លាប់ និង៤៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍នៃការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅកន្លែងប្រជុំក្រុមអ្នកនយោបាយ ដែលស្ថិតនៅរដ្ឋធានី Peshawar នៅខេត្តភាគពាយព្យនៃប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃអង្គារ។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី១១ ខែកក្កដានេះ។

លោក Zulfiqar Ali Baba Khel អ្នកនាំពាក្យមួយរូបមកពីមន្ទីរពេទ្យ Lady Ready Hospital នៅក្រុង Peshawar បានបញ្ជាក់ថា មនុស្សស្លាប់ចំនួន១៣នាក់ និងអ្នកផ្សេងទៀតចំនួន៤៧នាក់រងរបួសនៅក្នុងពេលបំផ្ទុះនេះ ។

លោក Qazi Jamil មេប៉ូលិសក្រុង Peshawar បានថ្លែងថា លោក Haroon Bilour ដែលជាលេខាធិការព័ត៌មានប្រចំាខេត្ត ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ទំាងនោះដែរ៕