ម៉ី ហ្ស៊ីនយ៉ា ទទួលបានមេដាយការងារ ក្រោយជួយសកម្មភាពក្រុម លើផ្នែកសង្គម

18-08-2018 10:30am

ភ្នំពេញៈ អ្នកនាង ម៉ី ហ្ស៊ីនយ៉ា បានសម្តែងនូវអារម្មណ៍រីករាយក្រៃលែង ក្រោយពេលទទួលបានមេដាយកិត្តិយសបំពាក់ជូននាងលើវេទិកា ។ បើទោះជាមិនបានពានរង្វាន់ឈុតល្អដាច់គេតែតារាសម្តែងរូបនេះ នៅតែមានចិត្តរំភើប។

តារាសម្តែង ម៉ី ហ្ស៊ីនយ៉ា បានបញ្ជាក់ថា នាងមានការរីករាយណាស់ ក្រោយពេលចូលជាសមាជិកក្រុមគ្រួសារតារាកម្ពុជា ហើយអ្នកសិល្បៈថ្មីចាស់នាំគ្នាជួយគ្នារំលេចកិច្ចការសង្គមដូចជាបរិច្ចាគឈាម រៃអង្គាសប្រាក់ជួយពេទ្យគន្ឋបុប្ឋា និងជួយដល់តារាសិល្បៈមានទុក្ខព្រួយមួយចំនួន។ ម៉ី ហ្ស៊ីនយ៉ា លើកឡើងទៀតថា អ្វីក៏ដោយពេលយើងធ្វើមិនដូចនិយាយទេ មានហើយអ្នករិះគន់ច្រណែន។ ប៉ុន្តែសម្រាប់នាង គឺសប្បាយចិត្ត ដែលលទ្ធផលបានមកផ្លែផ្កា ក្រោយឃើញកម្មវិធីខួប២ឆ្នាំ គ្រួសារតារាកម្ពុជា មានការទទួលស្គាល់ពីមហាជន ឯកឧត្តម លោកជំទាវ និងរៀមច្បងសិល្បៈទាំងមុន និងក្រោយ។

នាងសូមបញ្ជាក់ថា កម្មវិធីខួបកន្លងទៅមានការប្រកួតប្រជែងសំលៀកបំពាក់បុរាណដណ្តើមពាន នាងមិនបានប្រកួត តែអបអរតារាយើងជួយគាំទ្រទម្រង់បុរាណម្នាក់ៗខំចំណាយពេលគិតច្នៃឲ្យ​ល្អ។ អ្វីដែលនាងចង់និយាយបន្ថែម គឺនាងទទួលបានមេដាយការងារ ហើយគ្រងឈុតសំលៀកបំពាក់បុរាណខ្មែរប្រពៃណីខ្មែរជារឿងមួយ ដែលនាងចង់និយាយចេញពីចិត្តជាងគេ។ សម្រាប់នាងគ្មានអ្វីត្រូវច្រណែនគ្នាទេ គឺបើកចិត្តទូលាយបានពាន បានមេដាយមាស ប្រាក់មិនសំខាន់ៗ យើងរួបរួមគ្នាហើយ សូមសមាជិកទាំងអស់រួបរួមគ្នា បើកបេះដូងអោយទូលាយខំតទៅទៀត ដើម្បីក្រុមយើងដើរទៅមុខ ព្រោះពេលនេះ មានថ្នាក់រដ្ឋមន្ត្រីក៏មើលឃើញហើយពេញចិត្តដែរ៕