វៀតណាម ប្រើមនុស្សយន្ត ដើម្បីជួយក្នុងពេលវះកាត់គ្រលៀន

01-07-2018 3:06pm

ហូជីមិញៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅចុងសប្តាហ៍នេះថា ក្រុមវេជ្ជបណ្ឌិតរបស់វៀតណាម បានបង្ហាញអំពីប្រតិបត្តិការនៃការវះកាត់យកគ្រលៀន ដោយបានប្រើប្រាស់ជំនួយការជាមនុស្សយន្តដែលជាការវះកាត់ដំបូងបង្អស់ ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានវៀតណាម (Vietnam News Agency)បានរាយការណ៍ឲ្យដឹង។

ក្រុមវេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យ Cho Ray Hospital នៅក្រុងហូជីមិញ របស់ប្រទេសវៀតណាម ថ្មីៗនេះ បានធ្វើការវះកាត់ប្តូរគ្រលៀនដែលបានមកពីអ្នកមនុស្សធម៌រស់ ដោយបានប្រើប្រាស់មនុស្សយន្តធ្វើជាជំនួយការនៅក្នុងការប្រតិបត្តិការនៃការវះកាត់ ។

មនុស្សយន្តដែលជាជំនួយការក្នុងការវះកាត់ មានមុខងារជួយដល់ការទប់ស្កាត់នូវការបាត់បង់ឈាម ការឈឺចាប់ និងប្រាប់អំពីពេលវេលាដ៏ត្រឹមត្រូវ ។

ទោះបីជាយ៉ាងនេះក្តី តម្លៃនៃមនុស្សយន្តដែលជាជំនួយការក្នុងការចូលរួមវះកាត់មានតម្លៃថ្លៃខ្លាំងណាស់ ដែលមានទឹកប្រាក់ពី៩០ដល់១២០លានដុង ស្មើនឹង៣.៩០០ដល់៥.២០០ដុល្លារអាមេរិក ៕