ចេញពីមណ្ឌលកែប្រែ ខឹងប្រពន្ធយកប្ដីថ្មី កាប់ប្ដីចុង របួសធ្ងន់

28-06-2018 4:51pm

ភ្នំពេញៈ បុរស​ញៀនថ្នាំម្នាក់​ ត្រូវបាន​ប្រពន្ធយកទៅដាក់នៅ​មណ្ឌលកែប្រែ និងលែងក្បាលចោល​តែម្ដង ព្រោះរស់នៅជាមួយមិនបាន ស្រាប់តែចេញពីមណ្ឌលកែប្រែវិញ ខឹងប្រពន្ធមានប្តីថ្មី ក៏វាយបុរសជាប្ដីថ្មី​នោះ បណ្ដាលរយះក្បាលរងរបួសធ្ងន់ធ្ងរ។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃព្រហ្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឱ្យដឹងថា ជនដៃដល់ជាប្ដីទី១ ឈ្មោះ វែង ចំណែកស្ត្រីជាប្រពន្ធនិងប្ដីក្រោយក៏មិនទាន់ត្រូវបានស្គាល់ឈ្មោះនោះទេ ហើយជនរងគ្រោះ ភ្លាមៗនោះត្រូវក្រុមគ្រួសារនាំទៅ​ព្យាបាលនៅមន្ទីរពេទ្យ​។

បើតាមអ្នករស់នៅក្បែរខាង បានឲ្យដឹងថា ស្ត្រីខាងលើមានប្ដី២នាក់ ដោយមិនបានរៀបការដូចគ្នា ហើយប្ដីទី១ មិនគិតរកស៊ីឡើយអ្វីឡើយ គិតតែពីដើរសេពគ្រឿងញៀន។ ចំណែករូបនាងបានសុំឲ្យប្តីកែខ្លួន ប៉ុន្តែប្ដីមិនព្រមស្ដាប់សោះ ទើបចុងក្រោយ នាងនាំទៅដាក់មណ្ឌលកែប្រែគ្រឿងញៀន ហើយក៏សម្រេចចិត្តលែងលះប្ដីនោះចោលតែម្ដង ហើយមួយរយៈក្រោយមក នាង​ក៏បានយកប្ដីម្នាក់ទៀត។ ក្រោយពីជាប់នៅមណ្ឌលកែប្រែ ដឹងដំណឹងថា ប្រពន្ធយកប្ដីទៀត ក៏កើតចិត្តប្រចណ្ឌ ចេញមកវិញ ក៏កាំបិតដេញកាប់ទៅលើប្ដីចុង របួសរយះក្បាលធ្ងន់ធ្ងរ។ ក្រោយធ្វើសកម្មភាពប្តីទី១ បានគេចខ្លួនបាត់។

បច្ចុប្បន្នជនបង្ក (ប្តីទី១) សមត្ថកិច្ចកំពុង​ស្រាវជ្រាវតាមចាប់ខ្លួនយកមកដាក់ទោសទៅតាមផ្លូវច្បាប់៕