ជំងឺផ្តាសាយបក្សី H1N1 សម្លាប់ពលរដ្ឋវៀតណាម អស់៣នាក់ហើយ

27-06-2018 3:18pm

វៀតណាមៈ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថា បុរសម្នាក់អាយុ៤៦ឆ្នាំ មកពីក្រុងហូជីមិញ ប្រទេសវៀតណាម បានបាត់បង់ជីវិត ក្លាយជាជនរងគ្រោះទី៣ហើយ ដែលបានស្លាប់ដោយសារវីរុសបង្កជំងឺផ្តាសាយបក្សី H1N1 នៅក្រុងហូជិមិញ នៅក្នុងឆ្នាំនេះ ។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃពុធនេះ។

កាសែតផ្សព្វផ្សាយព័ត៌មានអនឡាញរបស់វៀតណាម ឈ្មោះ VietNamNet បានរាយការណ៍មកថា មន្ទីរពេទ្យ Cho Ray Hospital  នៅក្រុងហូជីមិញ ឥឡូវនេះកំពុងតែព្យាបាលអ្នកជំងឺមានផ្ទុកវីរុសH1N1 មានអ្នកជំងឺ៣នាក់ចាំបាច់ប្រើឧបករណ៍ជំនួយការដកដង្ហើម។ ក្នុងចំណោមអ្នកជំងឺទាំង៧នាក់ គឺមកពីភាគខាងត្បូង ខេត្ត Ninh Thuan ។

កាលពីដើមខែនេះ នៅមន្ទីរពេទ្យ Tu Du Hospital  នៅក្រុងហូជីមិញ មានអ្នកសង្ស័យឆ្លងជំងឺចំនួន២៨នាក់ ហើយបានបញ្ជាក់ថា មានឆ្លងវីរុស H1N1 ក្នុងនោះរាប់បញ្ចូល១៦នាក់ត្រូវបានបញ្ជាក់ថាមានមេរោគឆ្លង៕