ហុយហុយ! ញ៉ែម សុគន្ធ ត្រូវម្ចាស់គណនីឈ្មោះ សំណាង ហែកកេរ្តិ៍យ៉ាងចាស់ដៃ

18-08-2018 10:30am

ភ្នំពេញៈ ទើបតែរួចរាល់ពិធីភ្ជាប់ពាក្យ ដែលជិតបានភរិយាជាទីស្រឡាញ់មើលថែមួយជីវិត ស្រាប់តែមានបុរសវ័យក្មេងម្នាក់ចេញមុខសរសេរលើហ្វេសប៊ុក​បង្អាប់លោក ញ៉ែម សុគន្ធ យ៉ាងចាស់ដៃ នាំឲ្យ​មានការងឿងឆ្ងល់ជាខ្លាំង​។ គេនៅមិនទាន់ដឹងថា លោក ញ៉ែម សុគន្ធ ប្រតិកម្មបែបណាឡើយ ខណៈ​អាខោន​ហ្វេសប៊ុកខាងលើ ហ៊ាននិយាយប៉ះពាល់កិត្តិយសគេនោះ ជាគណនីពិត ឬក្លែងក្លាយ។

ដោយមិនថែមថយអ្វីទាំងអស់យើងសូមលើកយកតែអ្វីដែលផុសចេញមកប៉ុណ្ណោះជាមួយម្ចាស់សំណេរខាងលើនេះ បានរៀបរាប់ថា  "ខ្ញុំម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សំណាង សូមបកស្រាយរឿងពិតខ្លះ ស្តីពីតារាសំដែងលោក ញ៉ែម សុគន្ធ វាគួរឲ្យសង្វែគណាស់ អាណិតណាស់ និងអាម៉ាស់ជាទីបំផុត ដែលតារារូបនេះធ្វើឲ្យសង្គមសិល្បៈអាប់ឱន និងធ្វើឲ្យជីវិតមនុស្សម្នាក់ ត្រូវរងនូវភាពអយុត្តិធម៌ ព្រមទាំងនារីម្នាក់ជាគូរដណ្តឹងរបស់លោក ញ៉ែម សុគន្ធ នឹងត្រូវអាម៉ាស់នៅថ្ងៃអនាគត ជាពិសេសលោក ញ៉ែម សុគន្ធ មុខក្រាស់មិនចេះខ្មាស សូម្បីតែខ្ញុំម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សំណាង ក៏គាត់ស៊ីខ្ញុំហើយបោះបង់ខ្ញុំចោលដែរ។ ដូច្នេះខ្ញុំសូមបញ្ចាក់ឲ្យច្បាស់ក្នុងថ្ងៃនេះថា ញ៉ែម សុគន្ធ ជាប្រភេទស៊ីទាំងប្រុស ស៊ីទាំងស្រី ឬហៅថាខ្ទើយលាក់មុខ។ គាត់បានលេងជាមួយខ្ញុំតាំងពីគាត់នៅជិះទ្បានឆ្លាមពណ៌ស្ករម្ល៉េះ នៅក្រោយវត្តិបុទុម គឺលេងក្នុងទ្បានតែម្តង គាត់ស៊ីប្រុសមិនរើសមុខ ក្រោយមកក៏លេចឮមានរឿងអាស្រូវជាមួយក្មួយប្រុសគាត់ ដែលជាម្ចាស់គណនីយឈ្មោះ សុវណ្ណ រិទ្ធ តែខ្ញុំមិនដឹងថាសុវណ្ណ រិទ្ធ មានចំណងស្នេហាជាមួយគាត់ឬយ៉ាងណាទេ តែបែរជាខាងគ្រួសារបស់ សុវណ្ណ  រិទ្ធ ថា គាត់ហ្នឹងបែកថ្នាំទៅវិញ ខ្ញុំសំណាងគិតថា សុវណ្ណ រិទ្ធ មិនមែនបែកថ្នាំនិយាយ និងសរសេរផ្តេសផ្តាស់នោះទេ តែតាមមើលគ្រាន់តែគ្រួសារគេ ចង់ទុកមុខឲ្យ និងលាក់បាំងធាតុពិតរបស់លោក ញ៉ែម សុគន្ធ តែប៉ុណ្ណឹង តាមពិតគាត់ជាខ្ទើយលាក់មុខមែនហើយ បានលេងប្រដាប់ភេទខ្ញុំក្នុងទ្បានគាត់ជាច្រើនដងទៀតផង។ ដូច្នេះសូមបងប្អូនជ្រាបពីមុខមាត់ពិតរបស់តារារូបនេះកុំឲ្យគាត់ដើរបំផ្លាញកិត្តិយរបស់​មនុស្សប្រុស និងមនុស្សស្រីដទៃផ្សេងទៀត”

សំណេរអាខោនហ្វេសប៊ុកខាងលើ បន្តថា “និយាយទៅបងប្រុសឈ្មោះ សុវណ្ណ រិទ្ធ ដែលជាម្ចាស់គណនីហ្វេសប៊ុក​ដែលធ្លាប់មានរឿងអាស្រូវជាមួយ ញ៉ែម សុគន្ធ នោះមិនដឹងជាយ៉ាងម៉េចទេឥទ្បូវ ហើយក៏បាត់លែងឃើញលេងហ្វេសប៊ុកយូរមកហើយ ប្រហែលគាត់ត្រូវសាច់ញាតិគាត់បរិហាកេរ្តិ៍រឿងថា គាត់បែកថ្នាំក៏មិនដឹង តែបើ សុវណ្ណ រិទ្ធ ពិតចឹងមែន ខ្ញុំសរសើរគាត់វិញ ព្រោះគាត់ជាមនុស្សធម្មតា១រូប តែគាត់ចេះខ្មាសគេដល់ថ្នាក់បិទហ្វេសប៊ុកឈប់លេង ចុះបែរជាលោក ញ៉ែម សុគន្ធ វិញជាតារាល្បី១រូបម៉េចក៏ថោកទាបមិនចេះខ្មាសគេអញ្ចឹង  ផ្តាំទៅលោក ញ៉ែម សុគន្ធ កុំដើបំផ្លាញអនាគតក្មេងប្រុស និងនារីជាគូដណ្តឹងឲ្យខ្មាសគេទៀតអី។ សូមអរគុណ និងជម្រាបលា"