វៀតណាម រកឃើញថា មានអ្នកជំងឺផ្តាសាយបក្សី H1N1 ចំនួន១២ករណី

24-06-2018 7:52am

ហូជីមិញៈ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា នៅក្នុងហូជីមិញ ប្រទេសវៀតណាម ថ្មីៗនេះ ត្រូវបានពិនិត្យរកឃើញថា មានករណីជំងឺផ្តាសាយបក្សី ដែលបង្កឡើងដោយវីរុស H1N1 មកលើមនុស្សមានចំនួន១២ករណី ។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយកាលពីយប់ថ្ងៃសៅរ៍។

ក្រោយពីបានធ្វើតេស្តដើម្បីរកប្រភេទនៃមេរោគទៅលើជនសង្ស័យចំនួន២៤នាក់ ដែលបានសង្ស័យថា មានឆ្លងជំងឺបង្កដោយ H1N1 ខាងមន្ទីរពេទ្យ Cho Ray នៅក្រុងហូជីមិញ បានរកឃើញថា មានអ្នករងគ្រោះដោយសារជំងឺចំនួន១២នាក់ ដោយសារជំងឺផ្តាសាយបក្សី តែ២នាក់ត្រូវបានអនុញ្ញតឲ្យចាកចេញពីមន្ទីរពេទ្យវិញហើយ និង១០នាក់ផ្សេងទៀតកំពុងបន្តព្យាបាលជំងឺ។ ទីភ្នាក់ងារព័ត៌មាន Vietnam News Agency បានរាយការណ៍ដូច្នេះ ។

គួររំលឹកថា កាលពីដើមខែនេះ មន្ទីរពេទ្យ Tu Du  នៅក្រុងហូជីមិញ បានដាក់ការសង្ស័យទៅមនុស្សចំនួន២៨នាក់ ហើយបានបញ្ជាក់ថា អ្នកដែលឆ្លងវីរុសប្រភេទ H1N1 មានចំនួន១៦ករណី៕