ស្រ្តីសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ ក្រោយពាក់ព័ន្ធថ្នាំញៀន

13-06-2018 8:20pm

ព្រះសីហនុៈ កម្លាំងជំនាញ​ប្រឆាំង​គ្រឿងញៀន​ បាន​បង្រ្កាប​បទល្មើស​គ្រឿងញៀនមួយ​ករណីកាលពីរសៀល​ថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០១៨​ នៅក្រុម​ទី៩​ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់រួមទាំងថ្នាំញៀនជាច្រើនកញ្ចប់។

ស្រ្តីសង្ស័យដែលឃាត់ខ្លួនឈ្មោះ អៀ វឌ្ឍនា ភេទស្រី​ អាយុ៣៥ឆ្នាំ​ មុខមិនពិតប្រាកដ​។ ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូត​​ម្សៅក្រាមពណ៌ស​រថ្លា១៣កញ្ចប់​​ (៤កញ្ចប់ធំ​ និង​៩​កញ្ចប់តូច), ថ្នាំញៀន​មេតំហ្វេតាមីន​ (​wy​ ) ចំនួន ១១គ្រាប់​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន១គ្រឿង និង​សម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ស្រ្តីសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕