អភិបាលខេត្តរតនគិរី មិនអនុញ្ញាតឲ្យបុគ្គលណាមួយបង្កចលាចល រាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ

13-06-2018 7:18pm

រតនគិរីៈ លោក​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ ក្នុងនាមអាជ្ញាធរខេត្ត​ មិនអនុញ្ញាតឲ្យបុគ្គលណាមួយបង្កចលាចលរាំងស្ទះដល់ដំណើរការបោះឆ្នោត​ និងការធ្វើសកម្មភាពរបស់គណបក្សនយោបាយឡើយ។

ថ្លែងនូវក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​ និងណែ​នាំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់​ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាលទី៦​ ដែលរៀបចំឡើងដោយ​ រដ្ឋបាលខេត្តរតនគិរី​ សហការជាមួយ​ គជ​ប​ ខេត្ត​ នារសៀលថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៨នេះ​ លោក​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានលើកឡើងថា​ ក្នុងនាមអាជ្ញាធរខេត្ត​ មិនអនុញ្ញាតឲ្យបុគ្គលណាមួយបង្កចលាចលរាំងស្ទះដល់ដំណើរការបោះឆ្នោត​ និងការធ្វើសកម្មភាពរបស់គណបក្សនយោបាយឡើយ​ ក្នុងនាមអាជ្ញាធរមានសិទ្ធិគ្រ​ប់គ្រាន់ក្នុងការអនុវត្តវិធានការច្បាប់ចំពោះបុគ្គលណាដែលមានបំណងបំផ្លិចបំផ្លាញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦​ ឆ្នាំ២០១៨​ ខាងមុខនេះ​។ 

សូម​ញ្ជាក់ថា​ កិច្ចប្រជុំត្រូវបានរៀបចំឡើងដោយ​រដ្ឋបាលខេត្តរតនគិរី​ សហការជាមួយ​ គជប​ ខេត្ត​ ក្នុងគោលបំណងផ្សព្វផ្សាយដល់គ្រប់ស្ថាប័នពាក់ព័​ន្ធទាំងអស់​ អំពីផែនការពង្រឹងសន្តិសុខ​ សណ្តាប់ធ្នាប់​ សាធារណៈទាំងមុន​ដំណើរការ ក្នុងដំណើរការ និងក្រោយដំណើរការបោះឆ្នោត​ ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦​ សំដៅធានាឲ្យដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខប្រកបដោយលក្ខណៈ​សេរី​ ត្រឹមត្រូវ​ និងយុត្តិធម៌​ រក្សាបាននូវសុខសុវត្ថិភាព​ សន្តិសុខសាធារណៈ​ របៀបរៀបរយល្អប្រសើរ​ ទទួលបានការជឿទុកចិត្តបានពីរសាធារណជនជាតិ​ និងអន្តរជាតិ​ ព្រមទាំងសំដៅទប់ស្កាត់រាល់អំពើភេរវកម្ម​ ការធ្វើវិទ្ធង្សនា​ វិច្ឆេទកម្មសេដ្ឋកិច្ច​ ការបង្ករចលនានយោបាយផ្សេងៗ​៕