បទអត្ថាធិប្បាយ ៖ មានអ្វីនឹងកើតឡើងបន្ទាប់ ក្រោយជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម

13-06-2018 6:48pm

វ៉ាស៊ីនតោនៈ ទីភ្នាក់ងារ Reuters បានចុះផ្សាយនៅរសៀលថ្ងៃពុធនេះថា នៅទីបំផុតកិច្ចការខាងការទូតអាចដំណើរការទៅបាន ដែលជាដំណើរការមួយមិនមែនជាព្រឹត្តិការណ៍នោះទេ ហើយក៍មិនមែនជាទឹស្តីដែលបន្លឺសំឡេងរីករាយទៅលើផ្នែកការទូតនុយក្លេអ៊ែរនោះដែរ ។

បើសិនណា គ្មានវឌ្ឍនភាពអ្វីបន្ថែមទៀតទេនោះ ដែលត្រូវធ្វើឡើងដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េទេនោះ កិច្ចប្រជុំទាំងស្រុងនៃកិច្ចប្រជុំកំពូលលោក គីម និងលោក ត្រាំ នៅក្នុងប្រទេសសិង្ហបុរី វាគឺជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់ជំហានផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយ វាជាគឺរបត់មួយដែលត្រូវបានចាប់ផ្តើម។

វាជាការងាយស្រួលបំផុតក្នុងការប្រកាសអំពីបរាជ័យនៅពេលព្រឹកបន្ទាប់លោក ត្រាំ ដែលត្រូវបានគេរិះគន់ទៅលើកិច្ចព្រមព្រៀងនេះ វាជាភាពមិនច្បាស់លាស់ និងខ្វះការប្តេជ្ញាចិត្តដ៏ជាក់លាក់ទាក់ទិនទៅនឹងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

ក៏ប៉ុន្តែ អ្នករិះគន់ទាំងនោះ មិនអើពើទៅនឹងការផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ និងការសាកល្បងបាញ់មីស៊ីល ការធ្វើមាតុភូមិនិវត្តន៍អ្នកទោសជនជាតិអាមេរិកាំង និងការបិទទីតាំងធ្វើតេស្តមីស៊ីលមួយកន្លែង និងការបិទទីតាំងធ្វើតេស្តនុយក្លេអ៊ែរដ៏ធំមួយកន្លែង ដែលលែងបើកដំណើរការជាថ្មីតទៅទៀតហើយ។

វាជាការងាយស្រួលណាស់ក្នុងការបំភ្លេចថា កាលពីប៉ុន្មានខែមុន កូរ៉េខាងជើង កំពុងតែធ្វើការសាកល្បងឧបករណ៍នុយក្លេអ៊ែរ ដែលធ្វើឲ្យបង្កភាពភ័យខ្លាច ដែលជាសង្គ្រាមងងឹតមួយ ។ ចំពោះការអំពាវនាវដល់កិច្ចប្រជុំកំពូលរបស់ប្រទេសសិង្ហបុរីវិញ គឺជាភាពបរាជ័យនៅក្នុងកិច្ចព្រមព្រៀងស្តួចស្តើងដែលបានរៀបរាប់លម្អិតបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗកាលពីអតីតកាល ដោយមិនអើពើទៅនឹងអ្វីដែលជាការពិត ថាតើកិច្ចព្រមព្រៀងកន្លងមកនេះ ដែលទាំងអស់សុទ្ធតែជារឿងបរាជ័យ។

គ្រាន់តែ២-៣ខែកន្លងមកនេះ អ្នកឯកទេស់របស់កូរ៉េខាងជើង គឺលោក Joseph Yun  បានចូលនិវត្តន៍ ដោយបានបង្កឲ្យមានភាពភាន់ច្រឡំមួយថា “ការខ្វះខាតខាងផ្នែកការទូតរបស់កូរ៉េខាងត្បូង និងលោក ត្រាំ” ។

ការព្យាករណ៍ដែលមានលក្ខណៈស្រដៀងគ្នានេះបានធ្វើឡើងថា ដោយសារតែខ្វះឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅទីក្រុងសេអ៊ូល។ ក្រសួងការបរទេសត្រូវបានគេបំផ្លាញចោល ។ ក្រុមប្រឹក្សាទំនាក់ទំនងបរទេស បានវាយតម្លៃអំពីឱកាសនៃការកើតសង្គ្រាមនៅលើឧបទ្វីបនេះអាចមានប្រមាណ៥០ភាគរយ។

ភាពជោគជ័យនៅឧបទ្វីបកូរ៉េ ប្រៀបដូចជាសង្គ្រាមត្រជាក់ នឹងត្រូវបានគេវាយតម្លៃដោយហ្មត់ចត់បំផុតថា សង្គ្រាមមិនអាចកើតឡើងនោះទេ។ ភាពជោគជ័យនៅក្នុងប្រទេសសិង្ហបុរី គឺជាការប្តេជ្ញាចិត្ត ដើម្បីជួបគ្នាជាថ្មីម្តងទៀត និងមានកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ។ កិច្ចព្រមព្រៀមអ៊ីរ៉ងវិញ មិនតិចជាង១ឆ្នាំឡើយ (ដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរដ៏ជាក់លាក់) គឺបានប្រើប្រាស់ពេលដល់ទៅ២០ខែដើម្បីឈានដល់ការចរចាគ្នា ។

សន្ធិសញ្ញាសង្គ្រាមត្រជាក់ ត្រូវការរយៈពេលរាប់សិបឆ្នាំនៃការខិតខំប្រឹងប្រែងដោយឆ្លងកាត់រដ្ឋបាលដ៏ទូលំទូលាយរបស់ពួកគេ។ គេរំពឹងថា នឹងមានអ្វីលើសពីនេះទៀតជាជាងការប្តេជ្ញាសម្រាប់ជំហានបន្ទាប់ (តើនរណាម្នាក់គិថា លោក គីម និងលោក ត្រាំ ក្រោយកិច្ចប្រជុំកំពូលរបស់គាត់ ហើយបែរជាផ្ញើរសារអេឡេត្រូនិចឲ្យពួកគេទេ? ) វាជាការពិតណាស់ ។

តើគ្មាននរណាម្នាក់ ក្នុងចំណោមអ្នកដែលបានត្អូញត្អែរ ដែលបានកំណត់កាលបរិច្ឆេទដំបូងឬទេ?

ប្រទេសសិង្ហបុរី ក៏បានបង្ហាញថា វាជាពេលវេលាដើម្បីលះបង់នូវឥរិយាបទនៅតំបន់ត្រូពិច ។ លោក ត្រាំ និងលោក គីម មិនមែនជាមនុស្សឆ្កួតនោះទេ ហើយពេលខ្លះពួកគេរក្សាភាពដើមរបស់ពួកគេ គឺគ្រាន់តែធ្វើបែបនេះប៉ុណ្ណោះ។ មេដឹកនាំពីរនាក់នេះ នឹងត្រូវធ្វើឲ្យមានតុល្យភាពនៃការផ្សះផ្សារគ្នាដើម្បីឆ្ពោះទៅមុខជាមួយនឹងកាយវិកាកាន់តែខ្លាំងឡើងៗ ដែលសំដៅទៅលើអ្នកដែលតាមដាននៅក្នុងស្រុកប៉ុណ្ណោះ។

ដូច្នេះវានឹងបង្ហាញឲ្យដឹងដល់សាធារណៈ និងការវិលត្រឡប់មករកសភាពដើមវិញ។ ប៉ុន្តែ គំនិតនេះ គឺជាការច្នៃប្រឌិតរបស់កូរ៉េខាងជើង ដែលត្រូវធ្វើឡើងបន្តិចបន្តួច។

ប្រវត្តិសាស្ត្រនៃវិបត្តិមីស៊ីលរបស់គុយបា បានបង្ហាញឲ្យឃើញថា “បណ្តាប្រទេសតូចៗ ដែលប្រឈមមុខនឹងបណ្តាប្រទេសធំៗ មិនដែលនិយាយអ្វីបំភ្លើសនោះទេ”។ ពួកគេមិនអាចមានលទ្ធភាពធ្វើអ្វីបានឡើយ។

ចំណែកប្រទេសជឿនលឿនវិញ អាចធ្វើបាន បើសិនជាពួកគេអាចត្រូវបានគេចាត់ចែងយ៉ាងល្អ រួមទាំងកូរ៉េខាងជើង ដែលមានមេដឹកនាំវ័យក្មេងម្នាក់ដែលមានចំណេះដឹងច្បាស់ពីប៉ែកខាងលិច និងជាអ្នកដឹកនាំដែលមានពហុភាសា ដែលអាចមើលឃើញដោយខ្លួនឯង ជាអ្នកដឹកនាំជាតិរបស់គាត់ គឺលោក Deng Xiaoping គឺជាមនុស្សម្នាក់ដែលនាំមកនូវអនាគតដល់ប្រទេសឯកោមួយនេះ។ ទន្ទឹមនឹងនេះ នៅតែអាចរក្សាអធិបតេយ្យភាពរបស់ខ្លួនបាន។

លោក គីម បាននិយាយនៅពេលដែលលោក និងលោក ត្រំា បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរបស់ពួកគេថា “យើងបានសម្រេចចិត្តបោះបង់ចោលរឿងកាលពីអតីតកាល” ។

តុល្យភាពនៅទីក្រុងព្យុងយ៉ាង គឺមានប្រជាជនដែលមានវណ្ណៈកណ្តាល អ្នកមានចំណង់ចំណូលចិត្ត និងរីកចម្រើន រស់នៅក្នុងសេដ្ឋកិច្ចពាក់កណ្តាលទីផ្សារស្របគ្នា ដែលត្រូវបានជំរុញដោយរូបិបណ្ណដុល្លារ និងរូបិបណ្ណចិន និងការបង្កើនការហូរចូលប្រព័ន្ធផ្សព្វផ្សាយបរទេស៕