រន្ធត់ណាស់! ១៧នាក់ស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើង ប្រទេសឥណ្ឌា

13-06-2018 4:43pm

ឥណ្ឌាៈ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មនុស្សយ៉ាងហោច១៧នាក់ស្លាប់ និង៣៥នាក់ផ្សេងទៀត រងរបួស ក្រោយរថយន្តក្រុងបើកបរក្នុងល្បឿនលឿនមួយគ្រឿង បានបុកពេញទំហឹងនឹងពំនូសចែកផ្លូវនៅស្រុកម៉ែនពូរី រដ្ឋភាគខាងជើងឧត្តប្រទេស ប្រទេសឥណ្ឌាកាលពីព្រឹកថ្ងៃពុធនេះ។

សាក្សីម្នាក់ បាននិយាយថា លោកបានមើលឃើញតៃកុងរថយន្តក្រុងបើកបោះពួយយ៉ាងលឿន និងបើកបរដោយធ្វេសប្រហែស ធ្វើឲ្យរថយន្តបុកពំនូសផ្លូវបណ្តាលឲ្យក្រឡប់ជាច្រើនត្រឡប់។

អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ខណៈដែលក្រុមនគរបាលកំពុងបើកការស៊ើបអង្កេតរកមូលហេតុពិតប្រាកដបណ្តាលឲ្យឧប្បត្តិហេតុគ្រោះថ្នាក់នេះ កើតឡើង។

ខណៈនោះដែរ នាយករដ្ឋមន្រ្តីលោកណារ៉េនដ្រា ម៉ូឌី បានបង្ហាញនូវមរណទុក្ខយ៉ាងជ្រាលជ្រៅចំពោះសោកនាដកម្មមួយនេះ៕