Thomas Lemar ផ្ទេរចញពី Monaco ទៅកាន់ Atletico Madrid

13-06-2018 4:32pm

បាល់ទាត់ៈ កីឡាករ Thomas Lemar ស្ថិតនៅក្នុងក្រុមជម្រើសជាតិបារាំង នឹងចាកចេញពីក្លិប Monaco ដើម្បីផ្ទេរទៅកាន់ក្លិប Atletico Madrid។

ក្លិប Atletico Madrid និយាយថា ក្លិប Atletico de Madrid និងក្លិប AS Monaco បានឈានដល់កិច្ចព្រមព្រៀងមួយចំពោះការផ្ទេររបស់កីឡាករ Thomas Lemar មកកាន់ក្លិបរបស់ពួកយើង។

ក្លិប Atletico Madrid បាននិយាយទៀតថា នៅរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ក្លិបទាំង២នឹងបំពេញសំណុំបែបបទដើម្បីបញ្ចប់កិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យ២២ឆ្នាំម្នាក់នេះ។

គួរឲ្យដឹងថាកីឡាករ Lemar ស្ទើរតែបានផ្ទេរទៅកាន់ក្លិប Arsenal ទៅហើយកាលពីរយៈពេល១ឆ្នាំមុន ប៉ុន្តែក្លិប Monacoបានដកខ្លួនចេញវិញពីកិច្ចព្រមព្រៀងតម្លៃខ្លួន៩២លានផោន ក្រោយពួកគេលក់អស់តារាបាល់ទាត់ជាច្រើននាក់រួចមកនោះ៕