អាល្លឺម៉ង់ ទៅដល់រុស្ស៊ី មុនពេល World Cup ចាប់ផ្តើមនៅថ្ងៃស្អែកនេះ

13-06-2018 4:20pm

បាល់ទាត់ៈ កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមឡើងការពារជើងឯកបាល់ទាត់ពិភពលោកគឺក្រុមជម្រើសជាតិអាល្លឺម៉ង់ បានធ្វើដំណើរមកដល់ទីក្រុងមូស្កូ ប្រទេសរុស្ស៊ី ដើម្បីឡើងការពារជើងឯក World Cup របស់ពួកគេ ដោយសង្ឃឹមថា នឹងរក្សាទុកជម្លោះនយោបាយ ជុំវិញកីឡាករ Mesut Ozil និងកីឡាករ Ilkay Gundogan នៅពីក្រោយខ្នងពួកគេ។

គោលបំណងរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ច្បាស់ខ្លាំងណាស់ថា ពួកគេចង់ក្លាយជាក្រុមលើកដំបូងក្នុងរយៈពេល៥៦ឆ្នាំកន្លងមកនេះ អាចការពារបានជើងឯក World Cup។

ខ្សែបម្រើ Toni Kroos របស់ក្លិប Real Madridបាននិយាយថា យើងចង់សរសេរប្រវត្តិសាស្រ្តថ្មីនៅក្នុងបាល់ទាត់ពិភពលោក។

គួរឲ្យដឹងថា ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានចេញដំណើរពីទីក្រុង Frankfurt ដោយសង្ឃឹមថា ប្រធានក្រុម Manuel Neuer នឹងអាចលេងបាន ក្រោយអវត្តមានរយៈពេល៨ខែដោយសាររបួសបាក់ឆ្អឹងប្រអប់ជើង៕