កម្ពុជា ជ្រើសរើសព្រឹត្តិការណ៍ School Game ជាសមភូមិពង្រឹងសមត្ថភាព អត្តពលិកថ្នាល

13-06-2018 2:08pm

ភ្នំពេញៈ សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានប្រកាសថា ខ្លួននឹងយកព្រឹត្តិការណ៍School Gameជាសមភូមិពង្រឹងសមត្ថភាពអត្តពលិកថ្នាលត្រៀមឆ្ពោះទៅប្រជែងស៊ីហ្គេមឆ្នាំ២០២៣។

លោក ព្រុំ ប៊ុណ្ណយី អគ្គលេខាធិការរង សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ក្នុងបទសម្លាសន៍ ជាមួយអ្នកព័ត៌មានកីឡាកម្ពុជា នាព្រឹក ថ្ងៃ ពុធ ទី ១៣ ខែ មិថុនា ឆ្នាំ២០១៨បានប្រកាសថា ខ្លួននឹងយកការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍School Game ជាសមរភូមិក្តៅសម្រាប់អត្តពលិកកីឡាថ្នាលកម្ពុជាបង្កើនបទពិសោធន៍បច្ចេកទេស នឹងពង្រឹងសមត្ថភាព ដោយគិតចាប់ពីឆ្នាំ២០១៨នេះតទៅ ដើម្បីឆ្ពោះទៅរកគុណផលល្អប្រសើរនៅស៊ីហ្គេមឆ្នាំ២០២៣ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អគ្គលេខាធិការរងរូបនេះ បានចាត់ទុកការចូលរួមក្នុងព្រឹត្តិការណ៍School Game គឺជាការឱកាសសំខាន់សម្រាប់អត្តពលិកថ្នាលវ័យក្មេងកម្ពុជាជួបប្រជែងជាមួយប្រទេសនៅក្នុងតំបន់។

លោកអះអាងថា ព្រឹត្តិការណ៍School Game លើកទី១០នៅប្រទេសម៉ាឡេស៊ីដែលដំណើរការប្រកួតផ្លូវការចាប់១៩ ខែ មិថុនា ដល់ថ្ងៃ ទី២៧ ខែ កក្តដា ខាងមុខនេះគឺមាន១០ប្រភេទកីឡាដាក់អោយប្រកួតប្រជែង។ប៉ុន្តែកម្ពុជាជ្រើសរើសបានតែ៤ប្រភេទកីឡាប៉ុណ្ណោះ ក្នុងនោះមាន អត្តពលកម្ម . វាយកូនឃ្លីលើតុ.ហែលទឹក និងកីឡាវាយសី ដ្បិត៦ប្រភេទកីឡាផ្សេងទៀតកម្ពុជាមិនទាន់មានធនធានគ្រប់គ្រាន់ចូលរួមប្រកួតប្រជែងដូចបណ្តាប្រទេសក្នុងតំបន់អាស៊ាននូវឡើយទេ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍School Gameកម្ពុជាយើងបានចូលរួម២លើករួចមកហើយ ដោយលើកទី១នៅឈាងមៃព្រះរាជណាចក្រកម្ពុជាដណ្តើមបានមេដាយសំរិទ្ធមួយគ្រឿងលើប្រភេទកីឡាវាយកូនឃ្លីលើតុ លើកទី២ឆ្នាំ២០១៧នៅប្រទេសសង្ហបុរីកម្ពុជាមិនទទួលបានមេដាយនោះទេ ។ហើយសម្រាប់លើកទី៣ឆ្នាំ២០១៨នៅប្រទេសម៉ាឡេស៊ីនេះ កម្ពុជាបញ្ជូន៤ប្រភេទកីឡាសង្ឈឹមថា នឹងទទួលលទ្ធផលល្អជាងលើកទី១ និងទី២៕