នេះជាខ្លឹមសារពេញលេញ នៃសេចក្តីថ្លែងការណ៍រួម រវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ

12-06-2018 3:25pm

សិង្ហបុរីៈ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើឯកសារមួយ នៅថ្ងៃអង្គារនេះ ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិ នឹងផ្តល់ការធានាផ្នែកសន្តិសុខមិនច្បាស់លាស់ដល់លោក គីម ជាថ្នូរក្នុងការប្តេជ្ញាចិត្តជារឿយៗ របស់មេដឹកនាំកូរ៉េខាងជើង ដើម្បីបញ្ចប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ។ គេហទំព័រព័ត៌មានឈ្មោះ Bloomberg បានចុះផ្សាយព័ត៌មានឲ្យដឹង នៅរសៀលថ្ងៃអង្គារនេះ ។

មេដឹកនាំទាំងពីរ បានចុះហត្ថលេខាលើឯកសារនេះ ជាភាសាកូរ៉េ និងអង់គ្លេស នៅក្នុងពិធីចុះហត្ថលេខាមួយ ដើម្បីបញ្ចប់សន្និសីទកំពូលរបស់ខ្លួន នៅឯប្រទេសសិង្ហបុរី ដែលជាកិច្ចប្រជុំកំពូលលើកដំបូង របស់មេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ។

លោក ត្រាំ និងលោក គីម បានកត់សម្គាល់ដែលជានិមិត្តរូប នៃពេលវេលានៅក្នុងឯកសាររបស់ពួកគេ ដោយបានហៅថា វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការយកឈ្នះភាពតានតឹង និងអរិយភាពជាច្រើនទសវត្សន៍ រវាងប្រទេសទាំងពីរ ។

នៅក្នុងចំណុចចំនួន៤ ពួកគេបានកំណត់ទៅលើទិសដៅ នៃការចរចាគ្នារ នៅពេលអនាគត ដោយមិនបញ្ជាក់ពីជំហានភ្លាមៗណាមួយ ដែលភាគីណាមួយនឹងធ្វើនោះទេ ។ លោក ត្រាំ បានថ្លែងថា នឹងមាន “កិច្ចប្រជុំជាច្រើនទៀត” រវាងអ្នកទាំងពីរ ។

ពួកគេបានព្រមព្រៀងគ្នា បង្កើតទំនាក់ទំនងថ្មី រវាងប្រទេសទាំងពីរ និងបានប្តេជ្ញា “កសាងរបបសន្តិភាពអចិន្រ្តៃយ៍ និងស្ថិរភាព នៅឧបទ្វីបកូរ៉េ” ដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែមានបច្ចេកទេស នៅក្នុងសង្គ្រាមជាមួយកូរ៉េខាងជើងនោះ ។

លោក គីម បានអះអាងសារជាថ្មីឡើងវិញថា លោក នឹង “ធ្វើការឆ្ពោះទៅមុខ ដើម្បីឈានដល់ការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ” ទោះបីជាគ្មានការចង្អុលបង្ហាញ ដែលមនុស្ស២នាក់ បានព្រមព្រៀងទៅលើអ្វីដែលមានន័យនោះទេ ។

ហើយពួកគេក៏បានព្រមព្រៀងគ្នា ធ្វើការងាររួមគ្នាដើម្បីស្តារឡើងវីញនូវ “សង្គ្រាមដែលបានកើតឡើង គឺ(សហរដ្ឋអាមេរិក)” ដែលបានសន្មត់ថា ទាហានអាមេរិកាំង ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ ។

ខាងសេតវិមានមិនទាន់ចេញផ្សាយឯកសារនៅឡើយទេ ប៉ុន្តែពាក្យទាំងនោះអាចមើលឃើញយ៉ាងច្បាស់ នៅក្នុងរូបថតដែលបានត្រូវបានគេថតនៅពេលដែលលោក ត្រាំ បានបង្ហាញវា ដល់អ្នកសារព័ត៌មាន ដែលបាននាំគ្នាតាមដានព័ត៌មាន ។

ឯកសារនេះ មិនបាននិយាយអំពីពលរដ្ឋជប៉ុន ដែលប្រទេសនេះបានចោទប្រកាន់កូរ៉េខាងជើងថា បានចាប់ពង្រត់នោះទេ ។ លោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ហើយបានជំរុញឲ្យលោក ត្រាំ ដោយបានលើកឡើងអំពីបញ្ហានោះ នៅក្នុងជំនួបកំពូលរបស់លោកជាមួយនឹងលោក គីម ។

លោក គីម បានចាកចេញពីសណ្ឋាគារ Capella នៅកោះរម្មនីយដ្ឋាន Sentosa ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោយពីបានចុះហត្ថលេខាលើឯកសារ ខណៈដែលលោក ត្រាំ ត្រូវបានគេរំពឹងថា នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃបន្ទាប់ នៅមុនពេលវិលត្រឡប់ទៅកាន់ក្រុងវ៉ាស៊ីនតោនវិញ ។

នេះជាអត្ថបទទាំងស្រុង នៃអ្វីដែលមេដឹកនាំពីរនាក់ បានចុះហត្ថលេខា៖ សេចក្តីថ្លែងការណ៍រួមរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំកំពូលនៅក្នុងប្រទេសសិង្ហបុរី ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គីម ជុងអ៊ុន ដែលប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ នៃកូរ៉េខាងជើង បានប្រារព្ធនូវកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ ជាលើកដំបូងនៅឯប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ។

លោកប្រធានាធិបតី ត្រាំ និងលោកប្រមុខដឹកនាំ គីម ជុងអ៊ុន បានធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយ និងស៊ីជម្រៅស្តីអំពីបញ្ហាទាក់ទងនឹងការបង្កើតទំនាក់ទំនងថ្មី រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង និងការកសាងនូវបបសន្តិភាពមួយដ៏យូរអង្វែង និងរឹងមាំនៅឧបទ្វីបកូរ៉េ ។ លោក ត្រាំ បានប្តេជ្ញាផ្តល់ការធានាផ្នែកសន្តិសុខដល់កូរ៉េខាងជើង ហើយលោកប្រមុខដឹកនាំ គីម ជុងអ៊ន វិញ ក៏បានអះអាងជាថ្មីថា ប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់របស់គាត់ ក្នុងការបញ្ចប់ និងលុបបំបាត់នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ។

មានក្តីសង្ឃឹមជាថ្មីថា ការបង្កើតទំនាក់ទំនងថ្មី រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងរួមចំណែកដល់សុខសន្តិភាព និងវិបុលភពនៃឧបទ្វីបកូរ៉េ និងពិភពលោក ហើយបានទទួលស្គាល់ថា ការកសាងនូវជំនឿទុកចិត្តគ្នាទៅវិញទៅមក អាចជំរុញដល់ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ របស់លោកប្រមុខ គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ។

ខាងក្រោមនេះ ជាចំណុចដែលបានដាក់ចេញដោយមេដឹកនាំទំាងពីរ ៖

ទី១. សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាបង្កើតទំនាក់ទំនងថ្មី រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដោយអនុលោមតាមបំណងប្រាថ្នា របស់ប្រជាជនប្រទេសទាំងពីរ ដើម្បីសន្តិភាព និងវិបុលភាព ។

ទី២. សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីកសាងរបបសន្តិភាពអចិន្តៃ្រយ៍ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ។

ទី៣. បញ្ជាក់សារជាថ្មី នូវសេចក្តីប្រកាសនៅផ្ទះសន្តិភាព ប៉ាន់ម៉ុនជុម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ដោយកូរ៉េខាងជើង ប្តេជ្ញាធ្វើការឆ្ពោះទៅមុខ ដើម្បីឈានដល់ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ ។

ទី៤. សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាស្តារសសង្គ្រាមឈ្លើយសឹកសហរដ្ឋអាមេរិក ដែលរួមបញ្ចូលទាំង ការធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ ចំពោះអ្នកដែលបានកំណត់អត្តសញ្ញាណរួចហើយនោះ ។

កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ត្រូវបានគេទទួលស្គាល់ថា ជាព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្ត្រ គឺថា ជាព្រឹត្តិការណ៍មួយដែលមានសារសំខាន់ដ៏ធំធេង ក្នុងការយកឈ្នះភាពតានតឹង និងអរិយភាពជាច្រើនទសវត្សរ៍ រវាងប្រទេសទាំងពីរ និងដើម្បីបើកផ្លូវសម្រាប់អនាគតថ្មីមួយ រវាងលោក ត្រាំ និងលោកប្រមុខ គីម ជុងអ៊ុន ប្តេជ្ញាអនុវត្តន៍តាមសេចក្តីថ្លែងការណ៍នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ ឲ្យបានទាំងស្រុង និងឆាប់រហ័ស ។ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញានឹងបន្តកិច្ចចរចាគ្នា ដែលដឹងកនាំដោយមន្ត្រីការទូតសហរដ្ឋអាមេរិក គឺលោក Mike Pompeo និងមន្ត្រីជាន់ខ្ពសរបស់កូរ៉េខាងជើង ក្នុងកម្រិតខ្ពស់ ក្នុងកាលបរិច្ឆេទដែលអាចធ្វើទៅបាន ដើម្បីអនុវត្តន៍លទ្ធផលនៃកិច្ចប្រជុំកំពូលអាមេរិក និងកូរ៉េខាងជើង ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកប្រមុខ គីម ជុងអ៊ុន ដែលជាគណៈកម្មាធិការទទួលបន្ទុកកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) បានប្តេជ្ញាចិត្តធ្វើសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍទំនាក់ទំនងថ្មី រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង និងដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ រួមទាំងពិភពលោកផងដែរ៕