នី រតនា មិនខ្លាចបាត់ប្រជាប្រិយភាព ប្រកាសរៀបការឆ្នាំក្រោយ

12-06-2018 10:23am

ភ្នំពេញៈ តារាចម្រៀងឆ្នើម នី រតនា បានក្លាយជាតារាចែងចាំងក្នុងវិថីដែលស្រឡាញ់។ ទោះបីជាលោកត្រូវភ្ជាប់ខ្លួនជាមួយពាក្យចំណងប្រាំប្រការតែតារាចម្រៀងរូបនេះបែជាប្រកាសថាមិនព្រួយបារម្ភណ៍ចំពោះប្រជាប្រិយភាពថមថយនោះទេ។

នី រតនា កាន់តែមានសាច់ឈាមស្រស់ថ្លារក្រោយពេលជួបរឿងល្អៗមួយចំនួនដែលសុទ្ធសឹងជាប្រថ្នូលល្អសូម្បីសាមីខ្លួនយល់ថាប្រែប្រួលជាងមុន។

ម្ចាស់ពាន Cambodia idol រដូវកាលទី២ នី រតនា បានប្រាប់ Cam Post ថា ក្រោយពេលភ្ជាប់ពាក្យជាមួយអនាគតភរិយាដែលមានជំនាញលក់ឡេគ្រឿងក្រអូប និងគ្រឿងសំអាងឃើញថាប្រជាប្រិយភាពក្នុងដំណើលើសិល្បៈគឺមមាញឹកស្ទើររើរខ្លួនមិនរួច។យ៉ាងណាមិញសាច់ញាត្តិទាំងសងខាងនិងសាមីខ្លួនគ្រងរៀបចំពិធីមង្គលការនៅឆ្នាំក្រោយនេះហើយ។ រតនា និយាយបែបសឿងទៀតថាខ្លួនមិនបារម្ភណ៍ការថយសន្ទុះគាំទ្រឡើយ។ខ្លួនរំពឹងថាជីវិតសិល្បៈនិងរីកប្រសើរដូចរៀមច្បងលោក ព្រាប សុវត្តិ ខេមរៈ សេរីមន្ត ឆាយ វីរះយុទ្ធ ដែលរៀមច្បង៣ដួងនេះសុទតែប្រកាស់មានភរិយានិងមានកូនបើមើលទៅលើដំណើសិល្បៈគឺនៅតែលោតដដែល។

នី រតនា ក្រោយរៀបការនិងរួមសហការគ្នារកស៊ីជាមួយភរិយាដល់ស្រស់ស្អាតហើយលោកក៏ចំណាយពេលវេលាមួយចំនួនជួយមើលការខុសត្រូវវិទ្យុដល់ទៅ9ប៉ុស្តីដែលជាកម្មសិទ្ធិរបស់ឪពុកក្មេក។ ក្រលេកមើលទៅលើផលិតកម្មហង្សមាសវិញឃើញថាបានបញ្ចេញបទចំរៀងពិរោះៗនិងល្អៗដល់ នី រតនា ជាបទផ្ទុះពេញនិយមឯរតនាវិញក៍ប្រែប្រួលសមត្ថភាពទាំងសំឡេងនិងរូបសម្បត្តិ ឯក្បាច់រាំរស់រវើក៕