តារា៣ដួង ទទួលបានតំណែងធំ នៅគ្លីនិករក្សាសម្រស់ សារ៉ាយ សក្ខណា

11-06-2018 3:39pm

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី១១ មិថុនា ឆ្នាំ២០១៨ នាហាងរក្សាសម្រស់ហ្ស៊ី​ណូគ្លីនិក មានទីតាំងនៅម្តុំហាងសាច់អាំងទួលគោក ដែលជារបស់តារាសម្តែង សារ៉ាយ សក្ខណា បានរៀបចំសន្និសីទសារព័ត៌មានស្តីពីកម្មវិធីប្រកួតរកអ្នកសម្រកជាតិខ្លាញ់ក្បាលពោះ។ ក្នុងនោះតារាសម្តែងបីដួងមានឈ្មោះល្បីក្លាយជាអ្នករាប់រ៉ងការងារថ្មីនេះ មាន ទឹម រដ្ឋា ឌុច លីដា និងពិធីការិនី ជីម មី។

លក្ខខណ្ឌនៃការចូលរួមប្រកួត ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងដល់ អាយុ៣៥ឆ្នាំទម្ងន់ចាប់ពី ៧០គីឡូក្រាមឡើងទាំងបុរស និងនារី មិនមានជំងឺ​ប្រចាំកាយ មានការអនុញ្ញាតពីអាណាព្យាបាល ឬក្រុមគ្រួសារ ពាក្យដែលយកមកដាក់រួច មិនអាចដកវិញបានទេ ចង់បូមខ្លាញ់ ប៉ុន្តែមិនមានថវិកាគ្រប់គ្រាន់ ដើម្បីចំណា​យអត្ថប្រយោជន៍សម្រាប់ជ័យលាភីទទួលបានកាបូមខ្លាញ់សម្រកពេញរាងកាយគិតជាទឹកប្រាក់១០,០០០ដុល្លារ ទទួលបានការចាក់មុខកែជាអក្សរវីឲ្យតូចស្រឡូនគិតជាទឹកប្រាក់២,៨៤៨ដុល្លារ ក្លាយជា Presenter នៅ XENO CLINIC ដែលសរុបទាំងអស់ស្មើនឹង១២,៨៤៨ដុល្លារ។ ចាប់ទទួលពាក្យពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

កញ្ញា ជីមមី ម៉េង គឺជាពិធីការិនីក្នុងកម្មវិធីនេះ។ កញ្ញា ឌុច លីដា គឺជាតារាសម្តែង ក៏ដូចជាបុគ្គលពិតប្រាកដ ដែលទទួលបានជោគជ័យ ក្រោយពីបានបូមខ្លាញ់សម្រករាងនៅហ្ស៊ីណូគ្លីនិករួចមក កញ្ញានឹងមកចែករំលែកដល់បេក្ខជន និងបេក្ខនារីពីបទពិសោធន៍ និងបង្ហាញពីរូបសម្រស់ក្រោយពីការបូមខ្លាញ់កញ្ញា ទឹម រដ្ធា គឺជាតារាសម្តែង និងដើរម៉ូដ កញ្ញាមានជំនាញក្នុងការតុបតែងកាយ និងមុខពិសេសការដើរបង្ហាញម៉ូត កញ្ញានឹងមកបង្ហាត់បង្រៀនណែ​នាំពីការតុបតែងមុខការស្លៀកពាក់ និងការដើរម៉ូតដល់បេក្ខជន និងបេក្ខនារី ដែលបានចូលរួមប្រកួតប្រជែង។

កម្មវិធីប្រកួតប្រជែង XENO MAKEOVER គឺជាកម្មវិធីសម្រាប់បេក្ខជន និងបេក្ខនារីដែលមានរូបរាងកាយធាត់ខ្លាំង រូបសម្រស់មិនសូវស្អាតមិនពេញចិត្តនឹងរូបរាងកាយរបស់ខ្លួន។ នេះគឺជាឪកាស ដែលល្អបំផុតមិនធ្លាប់មានពីមុនមកហ្សីណូគ្លីនិក នឹងកែប្រែបេក្ខជន និងបេក្ខានារីមួយរូបឲ្យក្លាយទៅជាមនុស្សថ្មីមួយរូបទៀតទាំងដងខ្លួន និងផ្ទៃមុខ ដើម្បីយកមកធ្វើការបូមខ្លាញ់សម្រកពេញរាងកាយ៕