អ្នកវិទ្យាសាស្ត្រ ធ្វើការវិនិច្ឆ័យទៅលើការបង្កើតកូនមិនគ្រប់ខែ តាមរយៈធ្វើតេស្តឈាម

18-08-2018 10:30am

អាមេរិកៈ ទូរទស្សន៍ BBC បានផ្សព្វផ្សាយកាលពីសប្តាហ៍មុនថា ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួន កំពុងតែធ្វើការវិនិច្ឆ័យទៅលើការធ្វើតេស្តឈាម ដែលអាចព្យាករណ៍ដឹងថា តើស្ត្រីដែលមានគត៌ នឹងផ្តល់កំណើតដែលមិនគ្រប់ខែ ។

លទ្ធផលនៃការបង្កកំណើតមិនគ្រប់ខែ ត្រូវបានចុះផ្សាយនៅក្នុងទស្សាវដ្តីវិទ្យាសាស្ត្រ ដែលបានបង្ហាញអំពីអត្រា នៃហានិភ័យខ្ពស់បំផុត ដល់ទៅ៨០ភាគរយ ។

ក្រុមការងា នៅឯសាកលវិទ្យាល័យ Stanford នៅសហរដ្ឋអាមេរិក បាននិយាយថា វាក៏ជាភាពតទៀតទាត់មួយ ខណៈដែលអ៊ុលត្រាសំឡេងបានស្គែន នៅពេលដែលធ្វើការព្យាករណ៍រហូតដល់ពេលកំណត់នសកាលបរិច្ឆេទទាំងនោះ ។

ទោះបីជាយ៉ាងនេះក្តី នៅតែមានការងារជាច្រើនទៀត ដើម្បីធ្វើនៅមុនពេលដែលវាអាចត្រូវបានប្រើប្រាស់ក្នុងការវិនិច្ឆ័យពិតប្រាកដ ។

ជារៀងរាល់ឆ្នាំ ទារកចំនួន១៥លាននាក់ បានកើតមកមុនពេលកំណត់ (មុនពេល៣៧សប្តាហ៍នៃមានគត៌) នៅទូទាំងពិភពលោក ។

ក្នុង១ឆ្នាំ មានអ្នកស្លាប់មួយលាននាក់ ដោយសារតែកើតមកមិនទាន់ដល់ពេលកំណត់៕