សូមប្រយ័ត្ន! ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ ហូបផ្លែទទឹម ពុលស្លាប់

06-06-2018 2:14pm

អូស្ត្រាលីៈ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃពុធនេះថា ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីបានទទួលទានផ្លែទទឹម ខណៈ​ដែលគាត់មានរោគថ្លើមប្រភេទ A ដោយ​គាត់បានយកទៅក្លាសេទុកឲ្យកក នៅក្នុងទូរទឹកកក។

ស្ត្រីវ័យ៦៤ឆ្នាំ បានស្លាប់នៅភាគខាងត្បូងអូស្ត្រាលី កាលពីសប្តាហ៍មុន “ជារឿងអាក្រក់បំផុត និងកម្រកើតមានឡើងណាស់” ក្នុងករណីបែបនេះ ។ ក្រុមអាជ្ញាធរសុខាភិបាលបានបញ្ជាក់ឲ្យដឹង។

ក្រុមមន្ត្រីក្នុងស្រុកបានចេញប្រកាសឲ្យដឹងរួចហើយដែរ អំពីការទទួលទានអាហារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសអ្នកដែលមានរោគថ្លើមប្រភេទ A ៕