សេដ្ឋកិច្ចអាមេរិក ក្នុងត្រីមាសទី១ កើនឡើងត្រឹមតែ២,២ភាគរយ

31-05-2018 9:03am

វ៉ាស៊ីនតោនៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៣១ ខែឧសភានេះថា ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានចេញរបាយការណ៍មួយកាលពីថ្ងៃពុធថា កំណើនសេដ្ឋកិច្ចរបស់អាមេរិក ត្រូវបានកែសម្រួលឡើងវិញ សម្រាប់ត្រីមាសទី១ឆ្នាំនេះ គឺបានកើនឡើង២,២ភាគរយ ដែលទាបជាងការព្យាករណ៍ពីមុន២,៣ភាគរយ ។

ក្រសួងបានដាក់នៅក្នុងរបាយការណ៍ថា ស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ ហាក់ដូចជាមានការកើនឡើងប្រហាក់ប្រហែលនឹងត្រីមាសទី១ដដែល ខណៈដែលវិស័យវិនិយោគទុនឯកជនមានការថយចុះ ការវិនិយោគទុនលើអចលនទ្រព្យ និងការនាំចេញត្រូវបានកើនឡើងបន្តិចបន្តួចវិញ ​សម្រាប់វិស័យមិនមែនជាអចលនទ្រព្យ ។

ទន្ទឹមនេះដែរ កំណើនសេដ្ឋកិច្ចរបស់អាមេរិក ក្នុងត្រីមាសទី១ បានកើនឡើងយឺតជាងត្រីមាសទី៤មុន ដែលបានកើនឡើង២,៩ភាគរយ ដែលនាំឲ្យស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឆ្នាំនេះ មានសភាពប្រែប្រួល ហើយក្រុមអ្នកមគ្គុទ្ទេសមួយចំនួន ទទូចឲ្យរក្សាសេដ្ឋកិច្ចអាមេរិកឲ្យបាន​រឹងមំាសម្រាប់ឆ្នាំនេះ៕