រាជរដ្ឋាភិបាល ស្នើឲ្យភាគីថៃ វិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម នៅកម្ពុជា

18-08-2018 10:30am

ភ្នំពេញៈ មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល បានស្នើឲ្យថៃមកវិនិយោគ លើវិស័យទេសចរណ៍ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាបន្ថែមទៀត ។

ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោបញ្ចប់ជំនួប រវាងលោក ឧបនាយករដ្ឋមន្ដី្រ ហោ ណាំហុង និងលោក ប៉ាញ់ យ៉ារ៉ាក់ ពុលថាប់ ឯកអគ្គតរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា នៅទីស្ដីការវិមានមិត្តភាព លោក សុខ សុរ័ត្នវឌ្ឍនៈ អ្នកពាក្យលោកឧបនាយករដ្ឋមន្ដី្រ ហោ ណាំ ហុង បានលើកឡើងថា លោក ហោណាំ ហុង ស្នើឲ្យថៃមកវិនិយោគ លើវិស័យទេសចរណ៍ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ជាពិសេ ស្នើឲ្យថៃបង្កើននាំចូលទំនិញកម្ពុជា ទៅទីផ្សាររបស់ខ្លួនឲ្យកាន់តែច្រើន ដើម្បីឲ្យវាមានតុលយភាពពាណិជ្ជកម្ម ។

កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ មានជាង៦ពាន់លានដុល្លារ ដូច្នេះ ប្រទេសទាំងពីរ ក៏បានជំរុញឲ្យបាន១៥ពាន់លានដុល្លារ នៅឆ្នាំ២០២០។ លោកថា ទំនាក់ទំនងរវាងកម្ពុជា-ថៃ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថៃ្ង ជាពិសេស កិច្ចសហប្រតិបត្ដិការកាន់តែច្រើន។

លោក ឧបនាយករដ្ឋមន្ដី្រ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលថៃ ដែលផ្ដល់ជំនួយសាងសង់ស្ពានស្ទឹងបត់ និងបានតភ្ជាប់ផ្លូវដែកប៉ោយប៉ែត អារញ្ញផងដែរ៕