ស្លាប់មនុស្សទៀតហើយ ដោយសារជំងឺអេបូឡា ផ្ទុះឡើងនៅកុងហ្គោ

25-05-2018 9:47am

កុងហ្គោៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភានេះថា មានអ្នកស្លាប់ថ្មីម្នាក់ទៀតហើយ ត្រូវបានបញ្ជាក់ថា បានឆ្លងជំងឺអេប៉ូឡា ដែលបានរាយការណ៍ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ នៅតំបន់ Bikoro Health Zone ក្នុងខេត្ត Equateur ភាគនិរតីនៃសាធារណរដ្ឋកុងហ្គោ (DRC)។ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹង ។

លោក Oly Ilunga រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ភ្លាមៗនេះ សរុបទៅមានករណីនៃជំងឺគ្រុនក្តៅ និងមានហូរឈាមចំនួន៥២ករណី ដែលបានរាយការណ៍ថា បានកើតឡើងនៅក្នុងតំបន់ ក្នុងនោះរាប់បញ្ចូល ទាំង៣១ករណីដែលបញ្ជាក់ថា ឆ្លងជំងឺអេបូឡា ១៣ប្រហែលជាឆ្លង និង៨កណីសង្ស័យ ។

ចាប់តាំងពីថ្ងៃចន្ទ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ដែលបានធ្វើនៅក្នុងតំបន់នេះ ដែលជាកន្លែងផ្ទុះជំងឺឆ្លងត្រូវ បានប្រកាសឡើងដោយក្រុមអាជ្ញាធរនៅក្នុងតំបន់សុខាភាពចំនួន៣ ចាប់ពីថ្ងៃទី៨ ខែឧសភា ។

មនុស្សចំនួន២នាក់បានស្លាប់ នៅក្នុងភូមិរបស់ពូកគេ បន្ទាប់ពីបានចាកចេញពីមជ្ឈមណ្ឌលដែលនៅដាច់ដោយឡែកពីគ្នានោះ៕