ព្យុះខ្សាច់ បោកបក់ឆ្លងកាត់ទីក្រុង ភាគពាយព្យប្រទេសចិន

18-08-2018 10:30am

ចិនៈ សារព័ត៌មានរដ្ឋចិន បានចេញវីដេអូមួយនៅថ្ងៃចន្ទនេះ ឃើញព្យុះខ្សាច់ បោកបក់ឆ្លងកាត់ទីក្រុង នៅភាគពាយ្យប្រទេសចិន។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ព្យុះខ្សាច់ បានបោកបក់មកលើទីក្រុងជីវក្វាន កាលពីវេលាម៉ោង៦ និង០៨នាទីព្រឹក ថ្ងៃអាទិត្យ ហើយបានចំណាយពេលប្រហែល១ម៉ោង។

CCTV បានរាយការណ៍ទៀតថា ការធ្វើចរាចរនៅតំបន់ហ្គានស៊ូ រងផលប៉ះពាលយ៉ាងខ្លាំង ដោយសារការមើលឃើញ ក្នុងរយៈចម្ងាយជិតត្រឹមតែ១០ម៉ែត្រប៉ុណ្ណោះ៕