ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ក្នុងកម្មវិធី AASAM 2018!

20-05-2018 12:46pm

ភ្នំពេញៈ AASAM (Australian Army Skill at Arms Meeting) គឺជាកម្មវិធីប្រកួតប្រជែងយុទ្ធសាស្ត្រសង្គ្រាម ដោយការបាញ់កាំភ្លើង តាមបែបប្រតិបត្តិការយោធា របស់កងទ័ពអូស្ត្រាលី ដែលបង្កើតឡើងតាំងពីអំឡុងឆ្នាំ១៩៨៤ នៅក្នុងប្រទេសអូស្ត្រាលី។ ប្រហែល៣៤ឆ្នាំមកហើយ សម្រាប់កម្ពុជា ទើបតែមានឱកាស បានទៅចូលរួមប្រកួតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ប៉ុណ្ណោះ គឺឆ្នាំ២០១៧ និង ២០១៨។

សូមទស្សនាសកម្មភាពរបស់ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទកម្ពុជា ចំនួន១៤រូប (កងទ័ពជើងគោកចំនួន ០៣រូប, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មចំនួន ០៤រូប, កងពលតូចលេខ៧០ចំនួន ០១រូប និងកងរាជអាវុធហត្ថ រាជធានីភ្នំពេញចំនួន៦រូប)  ក្នុងកម្មវិធី AASAM 2018 លើទឹកដីអូស្ត្រាលី៕