មនុស្ស១០នាក់ នៅតែបន្តរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍

18-08-2018 10:30am

ភ្នំពេញៈ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៦​លើក​(​យប់​៥​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ រង​របួសធ្ងន់​ ៧​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ២​នាក់​(​ស្រី​១​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​ ៦​នាក់​(​យប់​៦​នាក់​)​ ។​

​​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ល្បឿន​ ១​លើក​(​ស្លាប់​១​នាក់​)​ មិន​គោរព​សិទ្ធិ​ ១​លើក​ មិន​ប្រកាន់​ស្តាំ​ ៣​លើក​ ប្រជែង​ និង​កត្តា​យាន​ ១​លើក​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​រួម​មាន ​​រាជធានីភ្នំពេញ​ ២​លើក​ ស្លាប់​១​នាក់​ របួស​២​នាក់​ និង​ខេត្តកំពង់ចាម​ ១​លើក​ របួសធ្ងន់​១​នាក់​(​ស្រី​)​ និង​របួសស្រាល​ ១​នាក់​(​ស្រី​)​៕