ពេជ្រ អាវីហ្សា ប្រកាសបិទទំព័រ រៀបចំពិធីខួបកំណើត

16-05-2018 9:24pm

សិល្បៈ តារាសម្តែង ជ្រ អាវីហ្សា នាយប់នេះ បានរៀបចំកម្មវិធីខួបកំណើតវ័យ២៩ឆ្នាំរបស់ខ្លួន នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក ក្រោមការចូលរួមពីសិល្បករជាច្រើនដួង។ អ្វីដែលជាការកត់សម្គាល់ តារាស្រីសាច់សនិយមចាយរាងសិចសុីរូបនេះ ប្រកាសបិទការរៀបចំថ្ងៃកំណើតដោយចាត់ទុកថា ជាឆ្នាំចុង។

ថ្លែងក្នុងពិធីខួបកំណើតក្នុងឈុតសម្លៀកបំពាក់សិចសុីទាន់សម័យ ពេជ្រ អាវីហ្សា ឲ្យដឹងថា ពិតប្រាកដណាស់ នេះជាឱកាសចុងក្រោយហើយ ដែលនាងរៀបចំខួបកំណើតដោយសារកន្លងមករៀបចំលក្ខណៈធំដុំដល់ទៅ២ដង។ ដូចនេះមានអារម្មណ៍ថា ពិតជាខ្លាចចិត្តមិត្តសិល្បករដែលរាប់អានរូបនាងនៅតែលះបង់មកចូលរួមកម្មវិធី។ នាងថាម្យ៉ាងទៀត អ្វីដែលសំខាន់គឺចង់ថតរូបកម្សាន្តក្រោមកម្រងអនស្សាវរីយ៍ទុកមើលកម្សាន្តជាមួយរៀមច្បងសិល្បៈ ក៏ដូចជាមិត្តភក្តិផងដែរទើបនាងរំលេចមួយលើកទៀតចុងក្រោយ។

ទាក់ទិននឹងអាជីពសម្តែងវិញ ពេជ្រ អាវីហ្សា បកស្រាយថា នាងចង់សម្តែងភាពយន្តជាបន្តទៀត តែដោយសារតែសំឡេងនិយាយរបស់នាង គឺមិនសូវច្បាស់ទើបខ្លាចខុសពាក្យបានជាមិនហ៊ានទទួលថត។ នាងទទួលយកតែការថតស្បត ថតសម្អាងការ និងការឡើងសម្តែងតាមកញ្ចក់ទូរទស្សន៍នានាតែប៉ុណ្ណោះ ព្រោះមិនរំខានការនិយាយសម្លេងផ្ទាល់៕