កូរ៉េខាងជើង លុបចោលជំនួបមន្រ្តីជាន់ខ្ពស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងសមយុទ្ធយោធា

16-05-2018 4:28pm

ក្រុងព្យុងយ៉ាងៈ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានរាយការណ៍នៅថ្ងៃពុធនេះថា ទីក្រុងព្យុងយ៉ាង បានប្រកាសផ្អាកកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ជាមួយទីក្រុងសេអ៊ូល។

សេចក្តីប្រកាសរបស់ KRT បានធ្វើឲ្យមានមន្ទិលសង្ស័យផងដែរ ដល់ជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ នៅក្នុងប្រទេសសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ។

គួរឲ្យដឹងថា ជំនួបនៅថ្ងៃពុធនេះ គ្រោងនឹងធ្វើឡើងដើម្បីផ្តោតសំខាន់លើផែនការអនុវត្តន៍តាមសេចក្តីប្រកាសនៅជំនួបកំពូលអន្តរកូរ៉េកាលពីថ្ងៃទី២៧ ខែមេសា ក្នុងភូមិសន្តិភាពប៉ាន់មុនជុម ដែលរួមទាំងការសន្យាបញ្ចប់សង្រ្គាមបងប្អូនកូរ៉េ និងការតាមប្រម៉ាញ់ការរំសាយអាវុធនុយក្លេអ៊ែរ ។

KRT បានចាត់ទុកសមយុទ្ធកងទ័ពអាកាស “Max Thunder”រវាងអាមេរិក និងកូរ៉េខាងជើង ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែក B-52 នោះ ថាជាកាយវិការបង្ករឿង ហើយទីក្រុងព្យុងយ៉ាងគ្មានជម្រើសនោះទេ ក្រៅពីលប់ចោលជំនួបមួយនេះ៕