លោក Pep Guardiola ឈ្នះរង្វាន់អ្នកចាត់ការឆ្នើមប្រចាំឆ្នាំ នៅក្របខ័ណ្ឌបាល់ទាត់អង់គ្លេស

16-05-2018 3:27pm

បាល់ទាត់ៈ កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក Pep Guardiola គឺជាអ្នកចាត់ការរបស់ក្លិប Man City ត្រូវបានគេតែងតាំងជាអ្នកចាត់ការឆ្នើម Year at a League Managers Association ក្រោយដឹកនាំក្រុមរបស់លោកឈ្នះជើងឯក Premier League ។

លោក Guardiola សញ្ជាតិអេស្ប៉ាញ មានវ័យ៤៧ឆ្នាំ ដែលក្រុមរបស់លោកបញ្ចប់១៩ពិន្ទុនាំមុខក្រុមលេខ២ Man Utdនោះ បានឈ្នះពាន់បាល់ទាត់ League Cup ផងដែរ កាលពីខែកុម្ភៈ ដោយបានបំបាក់ក្រុម Arsenal ៣-០ នៅក្នុងទឹកដី Wembley ។

សូមបញ្ជាក់ថា ក្រុម Man City បានក្លាយជាក្រុមកំពូលើកដំបូងគេ នៅអង់គ្លេស រកបាន១០០ពិន្ទុ ក៏ដូចជាបំបែកកំណត់ត្រាគ្រាប់បាល់១០៦គ្រាប់ នៅរដូវកាល Premier League ឈ្នះការប្រកួតជាប់ៗគ្នាច្រើនលើកបំផុត ជ័យជំនះច្រើនបំផុត៣២ប្រកួត និងខុសគ្នាចំនួនគ្រាប់បាល់ច្រើនបំផុតរហូតដល់ទៅ៧៩គ្រាប់៕