កម្មកររោងចក្រ ជិត៥០០នាក់ កំពុងធ្វើបាតុកម្ម ខណៈរោងចក្រ ផាយ យ៉ាំង ក្ស័យធន់

16-05-2018 9:57am

ភ្នំពេញៈ កម្មកររោងចក្រកាត់ដេរ ផាយ យ៉ាំង ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ បាននឹងកំពុងធ្វើបាតុកម្ម ដើម្បីទាមទារ​ឲ្យខាងរោងចក្រ ក៏ដូចជាអាជ្ញាធរ​រកដំណោះស្រាយ បន្ទាប់ពីថៅកែរោងចក្រប្រកាសថា ក្ស័យធន់។

តាមសេចក្តីរាយការណ៍ពីលោក បញ្ញា ភ្នាក់ងារ​អង្គភាពសារព័ត៌មាន CAM POST ដែលកំពុងស្ថិតនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅព្រឹកនេះ កម្មកររោងចក្ររាប់រយនាក់ បាននាំគ្នាលើកបដាប្រឆាំងការលើកឡើងរបស់ថៅកែរោងចក្រប្រកាសថា ក្ស័យធន់។

ក្រុមកម្មករ បានអះអាងថា ពួកគាត់ទាំងអស់គ្នា មិនទទួលស្គាល់ថា រោងចក្រ ផាយ យ៉ាំងនេះក្ស័យធន់ទេ វាគ្រាន់តែជាចេតនា​គេចវេសក្នុងការទទួលខុសត្រូវរបស់ថៅកែរោងច្រកប៉ុណ្ណោះ៕