សេដ្ឋកិច្ចរបស់មហាអំណាចទី៣ នៅលើពិភពលោក ធ្លាក់ចុះក្នុងកម្រិត០,៦ភាគរយ

16-05-2018 8:46am

តូក្យូៈ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែឧសភានេះថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចុះនៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ ដែលជាការស្រុតចុះជាលើកដំបូង ក្នុងរយៈពេល២ឆ្នាំមកនេះ បន្ទាប់ពីសេដ្ឋកិច្ចជប៉ុន បានរីកចម្រើនខ្លាំងគិតចាប់ពីឆ្នាំ១៩៨០ ។

ទិន្នន័យផ្លូវការមួយបានបង្ហាញឲ្យដឹងថា ប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣ នៅលើពិភពលោក បានស្រុតចុះប្រមាណ០,៦ភាគរយ ។

ការរំពឹងទុកជាមុន ត្រូវបានគេជឿជាក់ថា ប្រចាំឆ្នាំអាចនឹងធ្លាក់ចុះ០,២ភាគរយ ។

ការប្រើប្រាស់ក្នុងវិស័យឯកជន និងការចំណាយទុនវិនិយោគបានបង្ហាញឲ្យដឹងនៅក្នុងអំឡុងខែមករា ដល់ខែមីនា ត្រូវបានក្រុមអ្នកវិភាគ បាននិយាយថា បាននាំឲ្យសេដ្ឋកិច្ចដាំក្បាលចុះ ។

គណនីដែលបានប្រើប្រាស់ក្នុងវិស័យឯកជន មានប្រមាណ៦០ភាគរយ នៃសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន៕