អាលីយ៉ា ខូចចិត្តចង់តែដើរស្រាត ព្រោះគ្មានលុយទិញយុត្តិធម៌

18-08-2018 10:30am

ភ្នំពេញៈ អស់រយៈពេលជាង​២ឆ្នាំនេះ អាលីយ៉ា បានទន្ទឹង​រង់ចាំ​យុត្តិធម៌ ​ប៉ុន្តែ​ដោយសារ​តែគ្មាន​លុយ ទើប​យុត្តិធម៌​មិនបាន​កើតមាន​ឡើង​សម្រាប់​នាង។ តារាស្រីរូបនេះ ​ធ្លាប់រំលឹកថា​កាលពី​ជាង​២ឆ្នាំ​មុន ​នាងត្រូវ​បានបុរស​ម្នាក់​ជាជន​ជាតិខ្មែរ​សញ្ជាតិ​អាមេរិក​កាំង​ម្នាក់ បាន​វាយ​ធ្វើបាប ហើយ​នាង​បានព្យា​យាម​ស្វែងរក​ផ្លូវច្បាប់ ​ដើម្បី​ជួយ​ដោះស្រាយ ​ប៉ុន្តែ​មិនទទួល​បាន​លទ្ធផល​ ព្រោះតែនាង​មិនមាន​លុយគ្រប់​គ្រាន់​ឲ្យទៅ​មន្ត្រី ដែល​ធ្វើ​ការងារ​នេះ។

នាងធ្លាប់ពោល​ទាំងទឹកភ្នែក​ថា ​នាងរស់​នៅ​ក្នុងទុក្ខវេទនានេះ រយៈពេល​ជាងពីរឆ្នាំ​ហើយ ដែល​មាន​​ទាំងការ​ឈឺ​ចាប់ រោគផ្លូវចិត្ត ការសង្ស័យ ទាំងការខ្វះ​ខាត​ចំណី​អាហារ។ នាងបន្តថា​ ក្រៅពីរង​អំពើ​ហិង្សា បានធ្វើឲ្យ​នាង​បាត់បង់​មុខរបរ​ គ្រា​ដែលអ្នក​បង្កមាន​សេរីភាព ​និងមាន​ឱកាស​ឌឺដង​ផ្លែផ្កា​ឲ្យនាង​ផងដែរ។ ប្រភពចុងក្រោយ​ បានបញ្ជាក់ថា ​ពេល​នេះ អាលីយ៉ា  កំពុង​មានជំងឺ​ប្រចាំ​កាយ ​ដែលកំពុង​សម្រាក​ព្យាបាល​នៅក្នុងមន្ទីរពេទ្យ​មួយ​នៅ​ខេត្តសៀម​រាប។ ប្រភពបញ្ជាក់ថា​ ដោយសារ​មិនទាន់​ទាមទារ​បានូវ​ការ​បាត់បង់ ខូចខាត​ទ្រព្យ និងរង​សម្ពាធផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ​នាងបាន​កាត់កេរ្តិ៍ខ្មាស​អៀនបញ្ចេញ​រូបថត​មួយ រហូតធ្វើ​ឲ្យមហាជន​ភ្ញាក់ផ្អើល​ខ្លាំង។

តារា​សម្តែង និង​ពិធីការិនី កញ្ញា អាលីយ៉ា បានបញ្ចេញ​រូថត​ស្រាត​របស់នាង​ហើយ ក្រោយ​ពីមិនទាន់​ទទួល​បានពន្លឺ​យត្តិធម៌​ក្រោយ​ពីនាងរង​អំពើហិង្សា​ដោយការ​វាយធ្វើ​បាប​ពីបុរស​ម្នាក់​អស់រយៈ​ពេលជាង​២ឆ្នាំ​មក​ហើយ។ ក្រោយការ​ព្រមាន​ដោះសម្លៀក​បំពាក់​​ចេញពី​ខ្លួន ​ដើម្បីទាម​ទារ​រក​យុត្តិធម៌នោះ ពេល​នេះ​ អាលីយ៉ា បាន​បញ្ចេញរូប​ថត​ចំហរ​រូបរាង​កាយ​របស់នាង​ហើយ ដែលរូបថត​នេះ​ត្រូវបាន​នាងបង្ហោះ​នៅលើ​គណនីយហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នាង៕