កាន់តែច្បាស់! កូរ៉េខាងជើង ប្រកាសរើទីតាំងនុយក្លេអ៊ែរ នៅថ្ងៃទី២៣-២៥ ឧសភា

13-05-2018 8:41am

ព្យុងយ៉ាងៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១២ ខែឧសភាថា សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ (DPRK) បានប្រកាសថា កូរ៉េខាងជើង នឹងបា្ររព្ធពិធីរុះរើទីតាំងធ្វើតេស្តនុយក្លេអ៊ែររបស់ខ្លួន នៅថ្ងៃទី២៣ ដល់២៥ ខែឧសភា ខាងមុខ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋបានផ្សាយឲ្យដឹងកាលពីថ្ងៃសៅរ៍។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចុះផ្សាយព័ត៌មានដោយដកស្រង់ក្នុងសេចក្តីថ្លែងការណ៍មួយដោយ ក្រសួងការបរទេសថា យោងតាមសេចក្តីសម្រេចនៃការប្រជុំលើកទី៣របស់គណៈកម្មាធិការកណ្តាលទី១៧ នៃបក្សកម្មករកូរ៉េ វិទ្យាស្ថានអាវុធនុយក្លេអ៊ែរ និងវិទ្យាស្ថានមួយចំនួនទៀត បានកំពុងធ្វើការវាស់វែងទៅ លើបច្ចេកវិទ្យា ដើម្បីរុះរើទីតាំងនុយក្លេអ៊ែរដែលនៅខាងក្រោមដីរបស់ DPRK ដើម្បីធានាបានតម្លាភាពនៃការ មិនបន្តតេស្តនុយក្លេអ៊ែរតទៅទៀត

នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា ពិធីសម្រាប់រុះរើទីតាំងធ្វើតេស្តនុយក្លេអ៊ែរនៅក្រោមដី ឥឡូវមានផែនការចន្លោះពីថ្ងៃទី២៣​ដល់ថ្ងៃទី២៥ ខែឧសភា ដោយផ្អែកលើលក្ខខណ្ឌអាកាសធាតុ