ក្រុមប្រដាប់អាវុធ នៅភូមា បើកការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិស ស្លាប់និងរបួសជាង៤០នាក់

13-05-2018 8:12am

ភូមាៈ មេបញ្ជាការ សេវាកម្មការពារ បានប្រកាសឲ្យដឹងនៅក្នុងសេកចក្តីប្រកាសមួយថា យ៉ាងហោចណាស់មនុស្សចំនួន១៩នាក់ បានស្លាប់ ក្នុងនោះរាប់បញ្ចូលទាំងប៉ូលិសម្នាក់ យោធា៤នាក់ និងជនស៊ីវិលចំនួន១៤នាក់ ហើយមនុស្សផ្សេងទៀតចំនួន២៧នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយក្រុមប្រដាប់អាវុធ នៅក្នុងក្រុង Muse កាលពីព្រឹកថ្ងៃសៅរ៍ នៅរដ្ឋ Shan  ប្រទេសមីយ៉ាន់ម៉ា។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយកាលពីរាត្រីថ្ងៃសៅរ៍។

ការវាយប្រហារ ត្រូវបានបើកការវាយលុកដោយក្រុមកម្លាំងចម្រុះនៃយោធាឯករាជ្យ Kachin (KIA) និងក្រុមយោធាសេរីភាពជាតិ Ta'ang  ហៅកាត់ថា (TNLA) កាលពីវេលាម៉ោង៥ព្រឹក ម៉ោងក្នុងស្រុក។

ប៉ុស្តិ៍ប៉ូលិសប្រចាំការនៅស្ពាន Pan Kham គឺជាគោលដៅដែលបានរងការវាយប្រហារ។

ស្របពេលនេះដែរ សមាជិកប្រមាណគ្នា៣០នាក់ ដែលមានគ្នាចម្រុះ ក៏បានបើកការវាយប្រហារនៅជិតភូមិគ្រឹះរបស់មេដឹកនាំយោធាមួយរូប ទន្ទឹមនឹងនេះដែរ សមាជិក១០នាក់ផ្សេងទៀត បានវាយលុកទៅលើច្រកចូលក្រុង Manweik នៅពេលតំណាលគ្នានោះផងដែរ៕