កុងហ្គោ ប្រកាសករណីស្លាប់លើកដំបូង ដោយសារការរីករាលដាលចុងក្រោយ នៃជំងឺអេបូឡា

11-05-2018 4:43pm

កុងហ្គោៈ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសករណីស្លាប់លើកដំបូងនៅក្នុងការរីករាលថ្មីនៃជំងឺអេបូឡា ហើយមនុស្ស១១នាក់ផ្សេងទៀត បានឆ្លង ក្នុងនោះល៣នាក់គឺជាបុគ្គលិកសុខាភិបាល។

យោងតាមសេចក្តីរាយការណ៍ពីអង្គការសុខភាពពិភពលោក បានឲ្យដឹងថា មនុស្សយ៉ាងហោច១៧នាក់ បានស្លាប់  ចាប់តាំងពីអ្នកស្រុករស់នៅក្នុងភូមិមួយនៅភាគពាយព្យប្រទេសកេនយ៉ា បង្ហាញរោគសញ្ញានៃការឆ្លងជំងឺអេបូឡា កាលពីខែធ្នូ។ ទោះបីជាយ៉ាងក៏ដោយ ករណីទាំងអស់នោះ មិនត្រូវបានគេប្រកាសតាមរយៈការធ្វើតេស្តនោះទេ។

សូមបញ្ជាក់ថា នេះគឺជាលើកទី៩ហើយដែលជំងឺអេបូឡា កើតមាននៅក្នុងប្រទេសកុងហ្គោ ចាប់តាំងពីជំងឺមួយនេះ បង្ហាញខ្លួនលើកដំបូងនៅជិតទន្លេភាគខាងជើងអេបូឡា   កាលពីទសវត្សឆ្នាំ១៩៧០៕