ផ្ទុះជំងឺគ្រុនលឿង នៅប្រេស៊ីល សម្លាប់មនុស្សអស់ជាង៤០០នាក់

11-05-2018 3:37pm

រីយ៉ូឌឺចាណេរ៉ូៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភានេះថា ក្រុមអាជ្ញាធរនៅក្នុងប្រទេសប្រេស៊ីល បានប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកស្លាប់ច្រើននាក់ ដោយសារជំងឺគ្រុនលឿងដែលបានផ្ទុះឡើង បានកើនឡើងដល់៤០៩នាក់ គិតចាប់ពីចុងខែកក្កដា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ។

ក្រសួងសុខាភិបាលប្រេស៊ីល បានប្រកាសឲ្យមានការប្រុងប្រយ័ត្ន ដោយបានបញ្ជាក់ថា ភាគច្រើននៃអ្នកស្លាប់ទាំងនោះ កើតឡើងនៅភាគអាគ្នេយ៏ នៃប្រទេស ក្នុងក្រុងសៅប៉ូឡូ ជាតំបន់ដែលមានពលរដ្ឋច្រើនបំផុតរបស់ប្រទេសប្រេស៊ីល គឺទីក្រុងរីយ៉ូឌឺចាណេរ៉ូ និងក្រុង Minas Gerais ។

ក្រៅពីអ្នកស្លាប់ចំនួន៤០៩នាក់ មានការបញ្ជាក់ថា មានចំនួន១.២៦១ករណី ដែលកើតជំងឺគ្រុនលឿង ហើយមាន១.៣០១ករណី ស្ថិតនៅក្នុងការសង្ស័យ ។

ចាប់តំាងពីជំងឺបានឆ្លងរាលដាល សត្វមូសជាច្រើនបានកកើតច្រើន នៅក្នុងរដូវក្តៅប៉ុន្មានខែមកនេះ៕