ធនាគារពិភពលោក ៖ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តរក្សាភាពស្វាហាប់

18-08-2018 10:30am

ភ្នំពេញៈ ធនាគាពិភពលោក នៅថ្ងៃទី១០ ខែឧសភាព ឆ្នាំ២០១៨ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តរក្សាភាពស្វាហាប់ ហើយត្រូវបានព្យាករទុកថា នឹងកើនល្បឿនបន្តិចរហូតដល់ទៅ ៦,៩ភាគរយ ក្នុងឆ្នាំ២០១៨ ដោយសារតែការស្ទុះឡើងវិញ ក្នុងវិស័យនាំចេញវាយនភណ្ឌ និងសំលៀកបំពាក់ អមដោយការងើបឡើង របស់វិស័យទេសចរណ៍ និងកសិកម្មផងដែរ។

យោងតាមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា (Cambodia EconomicUpdate) ដែលត្រូវបានសម្ពោធចំណាយ កាន់តែច្រើនឡើងរបស់រដ្ឋាភិបាល និងលក្ខខណ្ឌសេដ្ឋកិច្ច ពិភពលោកមានអំណោយផល ក្នុងនោះរួមមានតម្រូវការ យ៉ាងស្វាហាប់នៅក្នុងបណ្តា សេដ្ឋកិច្ចប្រទេសជឿនលឿងផង សុទ្ធតែជាកត្តាដែលត្រូវបាន គេរំពឹងទុកថា ជាមូលដ្ឋានទ្រទ្រង់ធ្វើឱ្យ កម្ពុជាបន្តទទួលបាន កំណើនសេដ្ឋកិច្ចខ្ពស់ ។  

ប៉ុន្តែយ៉ាងណាក៏ដោយ ហានិភ័យនៅតែបន្តមាន ហើយក្នុងនោះរួមមាន ការបាត់បង់បន្តិចម្តងៗ នូវភាពប្រកួតប្រជែងក្នុងការ នាំចេញដោយសារតែ ការកើនឡើងយ៉ាងរហ័ស នូវបៀវត្សរ៍របស់កម្មករពំនូនគរ នៃភាពងាយរងគ្រោះ ដែលមានមកជាយូរមកហើយ នៅក្នុងកំណើននៃ វិស័យអចលនទ្រព្យនិងសំណង់ ភាពមិនច្បាស់លាស់ ដែលអាចកើតមានជុំវិញ ការបោះឆ្នោតភាពរញ្ជួយម្តងម្កាល បណ្តាលមកពីការគាំពារនិយម និងភាពតានតឹងខ្លាំងឡើង នៅក្នុងវិវាទពាណិជ្ជកម្ម រវាងប្រទេសដែលមានការ ជំនួញធំៗក្នុងពិភពលោក។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារ ពិភពលោកសម្រាប់ ប្រទេសកម្ពុជាមានប្រសាសន៍ថា ដើម្បីរក្សាឱ្យបាន កំណើនសេដ្ឋកិច្ចរឹងមាំ ប្រទេសកម្ពុជា សំខាន់ណាស់ ត្រូវវិនិយោគថែមទៀត ទៅលើវិស័យអប់រំ និងបណ្តុះបណ្តាលជំនាញ ហើយស្របពេលគ្នានោះដែរ ត្រូវប្រឹងរកដំណោះស្រាយ ដល់ឧបសគ្គនានាដែល ធុរកិច្ចធុនតូច និងមធ្យមកំពុងជួបប្រទះ ។ ការវិនិយោគទៅលើមនុស្ស ជាជម្រើសដ៏ប្រសើរបំផុត សម្រាប់ឈានទៅកាន់ អនាគតមួយកាន់តែ ចម្រុងចម្រើន ។ 

របាយការណ៍នេះបានធ្វើ កត់សម្គាល់ថា កម្ពុជាអាចធ្វើឲ្យកំណើនសេដ្ឋកិច្ច កាន់តែមានចម្រុះភាពជាងមុន និងបង្កើតការងារបាន កាន់តែច្រើនថែមទៀត តាមរយៈការកាត់បន្ថយចំណាយ របស់ក្រុមហ៊ុនទៅលើដំណើរការ បំពេញបែបបទបង្កើតក្រុមហ៊ុន ទៅលើផ្នែកប្រតិបត្តិការ និងទៅលើការធ្វើហិរញ្ញប្បទាន។

របាយការណ៍នេះ ក៏បានផ្តល់ផងដែរនូវ អនុសាសន៍ឱ្យប្រទេសកម្ពុជា ធ្វើការតាមឃ្លាំមើលឱ្យបានដិតដល់ ទៅលើដំណើរស្ទុះឡើង នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយរៀបចំឱ្យមាន គោលនយោបាយប្រុងប្រយ័ត្ន ជាលក្ខណៈម៉ាក្រូដែលនឹងជួយ បន្ថយវិសាលភាពរបស់សកម្មភាព ដែលកេងយកចំណេញ នៅក្នុងវិស័យទាំងនេះ ។

ការមកដល់របស់ភ្ញៀវទេសចរ បានកើនដល់ទៅ ១១,៨ភាគរយ នៅក្នុងឆ្នាំ២០១៧ ប្រៀបទៅនឹងកំណើន ៥ភាគរយ នៅក្នុងឆ្នាំ២០១៦ ដោយសារលទ្ធផលនៃ កិច្ចខិតខំរបស់អាជ្ញាធរ រដ្ឋាភិបាលក្នុងការធ្វើឱ្យមាន ការហោះហើរកាន់តែច្រើន មកពីក្នុងតំបន់រួមទាំងប្រទេសចិនផង ដែលជាទីផ្សារសំខាន់មួយ សម្រាប់វិស័យទេសចរណ៍៕