ឥណ្ឌូនេស៊ី រំពឹងថា នឹងរកចំណូលបាន២២០លានដុល្លារ ពីព្រឹត្តិការណ៍ Asian Games

09-05-2018 9:37am

ហ្សាកាតាៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៨ ខែឧសភាថា លោក Arief Yahya រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី បានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារថា សម្រាប់ការធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានរំពឹងថា នឹងរកចំណូលបានជាង៣,១រយពាន់លានដុល្លារ (២២០លានដុល្លារ) តាមរយៈការចំណាយពីអ្នកចូលមកទស្សនា ប្រមាណជាង២៧៨.០០០នាក់ នៅក្នុងព្រឹត្តិការណ៍ Asian Games ដែលនឹងចាប់ផ្តើមឡើងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ខាងមុខ នៅរដ្ឋធានីហ្សាកាតា និង Palembang ។

លោក Yahya បានថ្លែងថា ប្រាក់ចំណូលដែលត្រូវបានរំពឹងទុក សម្រាប់ការប្រកួតកីឡាដែលមានរយៈពេល៤ឆ្នាំម្តង នឹងនាំមកនូវការចំណាយពីអ្នកគាំទ្រជាច្រើន ទៅលើកីឡាអត្តពលិក និងក្រុមមន្ត្រីជាច្រើនមកពីប្រទេសនីមួយៗ និងនៅក្នុងតំបន់ ហើយក្រុមមន្ត្រីជាច្រើនថ្នាក់ជាតិ និងក្រុមប្រឹក្សាអាស៊ីអូឡាំពិក ។

ចំនួនទឹកប្រាក់សម្រាប់ព្រឹត្តិការណ៍ Asian Games នឹងមានច្រើនមែនទែន។ ពលរដ្ឋត្រូវតែត្រៀម ដើម្បីឆ្លាតយកឱកាសដំបូងនេះ៕