សិក្សា ៖ សក់ស្កូវ ជាសញ្ញាបញ្ជាក់ពីការបាត់បង់ភាពស៊ាំនឹងជំងឺ និងអាចឆ្លងជំងឺផ្សេងៗ

08-05-2018 11:30am

វ៉ាស៊ីនតោនៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ការសិក្សាថ្មីមួយទៅលើសត្វកណ្តុរ ដែលបានយកមកចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅក្នុងទស្សនាវដ្តីជីវវិទ្យា PLOS បានផ្តល់ហេតុផលមួយចំនួនថា ហេតុអ្វីមនុស្សមួយចំនួន ចាប់ផ្តើមស្កូវសក់ ដែលនេះជាការឆ្លើយតបមកវិញថា នឹងមានជំងឺធ្ងន់ធ្ងរ ឬមានស្ត្រេសរុំារ៉ៃ។

ក្រុមអ្នកស្រាវជ្រាវមួយចំនួនមកពីវិទ្យាស្ថានសុខភាពជាតិ និងសាកលវិទ្យាល័យអាល់អាឡាបាណា នៅ Birmingham (UAB) បានរកឃើញពីទំនាក់ទំនងមួយរវាងហ្សែន ដែលបានចែកចាយដល់ពណ៌សក់ ហើយហ្សែន ដែលបានកត់សម្គាល់ឲ្យដឹងពីរាងកាយរបស់យើង នៃការឆ្លងជំងឺចូល។

ក្រុមអ្នកស្រាវជ្រាវ បានឲ្យដឹងថា នៅពេលដែលរាងកាយមួយ ស្ថិតក្រោមការវាយប្រហារពីវីរុស ឬបាក់តេរី គឺធ្វើឲ្យប្រព័ន្ធភាពសុំានឹងជំងឺថយចុះ ហើយការចូលជ្រៀតរបស់មេរោគជាសញ្ញា ដែលធ្វើឲ្យកោសិកាផ្សេងៗទៀត មានប្រតិកម្មតបតវិញ ដែលបញ្ជាក់ថា ហ្សែន (មេរោគ) បានជ្រៀតចូលដូចជាវីរុសជាដើម ដែលមានសកម្មភាព ធ្វើឲ្យកោសិកាភាពសុំារងនូវផលប៉ះពាល់ និងបង្កើនការការពារកាន់តែខ្លាំង។

លោក Melissa Harris  អ្នកដឹកនាំការនិពន្ធ និងជាសាស្ត្រាចារ្យ នៅនាយករដ្ឋានជីវវិទ្យា នៅឯសាកលវិទ្យាល័យ UAB  បានរកឃើញពីការទំនាក់ទំនងគ្នាមួយរវាងការប្រែប្រួលនៃពណ៌របស់សក់ និង ភាពសុំាកើតចេញពីធម្មជាតិ៕