ចាប់បញ្ជូនវៀតណាម១០នាក់ ទៅប្រទេសកំណើតវិញ

16-04-2018 8:36pm

រតនគិរីៈ កម្លាំងជំនាញអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការស្រុកអណ្តូងមាស កាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ បាន​ធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន១០នាក់(ប្រុស) ពីបទលួចឆ្លងដែនចូលមកកាប់ផ្តួលដើមសម្រងរើសយកផ្លែក្នុងព្រៃភូមិសាស្រ្តឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

សមត្ថកិច្ច បានឲ្យដឹងថា ជនជាតិវៀតណាមទាំង១០នាក់នោះ រស់នៅស្រុកសាថៃ ខេត្តកន្ទូមប្រទេសវៀតណាម បានលួចជ្រៀតចូលនិងឆ្លងដែនដោយខុសច្បាប់ចូលមកក្នុងទឹកដីកម្ពុជាលួចកាប់ផ្តួលដើមសម្រង ដើម្បីរើសយកផ្លែ។

សមត្ថកិច្ច បន្តថា ក្រោយពីឃាត់ខ្លួន កម្លាំងបញ្ជូនជនវៀតណាមទាំងនោះ ប្រគល់ឲ្យភាគីវៀតណាមនៅប៉ុស្តិ៍711ការពារព្រំដែនវៀតណាមខេត្តកន្ទូម នៅរសៀលម៉ោង៤.៤០នាទីនាថ្ងៃដដែលរួចរាល់ហើយ៕