ម៉ូតូ២គ្រឿង សាកម្លាំងគ្នា មន្រ្តីយោធាម្នាក់ បាក់ជើងម្ខាង

18-08-2018 10:30am

រតនគិរីៈ មនុស្សចំនួន៣នាក់ បានរងរបួស ក្នុងនោះមានទាហានម្នាក់ រងរបួសធ្ងន់បាក់ជើងស្ដាំង ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍២គ្រឿង ព្រលះគ្នាពេញទំហឹងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ លើផ្លូវ78 ចន្លោះបង្គោលគីឡូម៉ែត្រលេខ513/514 ស្ថិតនៅភូមិ3 ឃុំស្រែអង្គ្រង   ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ច បានឲ្យដឹងថា ភាគីខាងមន្រ្តីយោធាប្រចាំការនៅស្ពានអរគគី រងរបួសធ្ងន់ បាក់ជើង ស្តាំឈ្មោះ ណាក់ សាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1H-5986 ។ ដោយឡែកភាគីម្ខាងទៀតម៉ូតូម៉ាក  ស៊ីរ៉ូស ពណ៌ក្រហម ពាក់ស្លាកលេខ 1A-0353 បើកបរដោយឈ្មោះ ប៊ុត ចាន់ថា ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិកោងកាង ឃុំពញ្ញាក្រែក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរ កសិករ របួសស្រាល និងអ្នករួមដំណើរឈ្មោះ សុខា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបរញុក ឃុំបញុក ស្រុកបរកែវ រងរបួស ស្រាល។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យ  ចំណែកម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំស្រែអង្គ្រង ដើម្បីចាត់ការពេលក្រោយ៕