កុំចង់ខ្លាំង! ប៉ូលិសស្រុកតាវែង បែកក្បាល ដោយសារស្នាដៃប្រពន្ធ

16-04-2018 8:11pm

រតនគិរីៈ ពាក់មួយឃ្លាគេតែងតែនិយាយថា ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ ពេលនេះឃើញហើយ បុរសជាប្តី ដែលមានងារជាមន្រ្តីនគរបាល បានរងរបួសបែកក្បាលហូរឈាមស្រោច ក្រោយពីមានជម្លោះក្នុងក្រុមគ្រួសារ ត្រូវយកគោមឆ្លុះវាយឲ្យស្គាល់ស្នាដៃ។

ករណីហិង្សាខាងលើនេះ កាលពីវេលាម៉ោង៦៖៤៥នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ។

ជនរងគ្រោះជាប្តីឈ្មោះ វ៉ាក់ ផាង ជាមន្ត្រីនគរបាលស្រុកតាវែង ត្រូវប្រពន្ធវាយមួយគោមឆ្លុះ បែកក្បាល ព្រោះតែឈ្លោះប្រកែកគ្នា។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានដឹកមកមណ្ឌលសុខភាពស្រុក និងព្យាបាលរបួសរួចបញ្ជូនទៅផ្ទះវិញ៕