កែវ បូរ៉ា ជិះយន្តហោះមកពីអាមេរិក ដើម្បីអង្គរសង្ក្រាន្ត

15-04-2018 11:35am

កម្សាន្តៈ តារាចម្រៀងរាងតូចច្រឡឹងដែលបាត់មុខលើវេទិកាសិល្បៈច្រើនឆ្នាំ អ្នកនាង កែវ បូរ៉ា បានទៅនៅអាមេរិក ហើយបានមកដល់ស្រុកកំណើតចំឱកាសបុណ្យចូលឆ្នាំ។ ធ្លាប់តែជាតារាចម្រៀងមានឈ្មោះ កែវ បូរ៉ា បានមកសម្តែងនៅអង្គរសង្ក្រាន្តក្នុងចិត្តយ៉ាងសប្បាយរីករាយក្រោយឃើញប្រជាជនមកចូលរួមច្រើនលើទឹកដីអច្ឆរិយមួយនេះ។

អ្នកនាង កែវ បូរ៉ា ដែលនៅតែស្អាតបាននិយាយឲ្យដឹងថា ឆ្នាំនេះនាងបានតម្កល់ចិត្តមកសម្តែងនៅអង្គរសង្ក្រាន្តឲ្យបានបន្ទាប់ពីប៉ុន្មានឆ្នាំមកហើយ នាងរំលងមិនទាន់អាចមកបាន។ នេះជាឱកាសមួយដែលនាងយល់ថាមានន័យ ព្រោះនាងជាកូនខ្មែរមានអង្គរវត្តបង្អួតឆាកអន្តរជាតិ ត្រូវតែចូលរួមផ្សព្វផ្សាយ។

កែវ បូរ៉ា ជាតារាចម្រៀងបែបមនោសញ្ចេតនា ត្រូវមហាជនទទួលស្គាល់ និងជាអ្នករបាំដ៏ចំណាន ហើយក៏ជាគ្រូរបាំម្នាក់ដែរ៕