ត្រឹមថ្ងៃទី១ នៃឱកាសបុណ្យចូលឆ្នាំថ្មី នាតំបន់សៀមរាប សប្បាយប៉ុណ្ណឹងហើយ

14-04-2018 1:41pm

សៀមរាបៈ នៅថ្ងៃនេះពិធីបុណ្យចូលឆ្នាំថ្មី បានប្រារព្ធឡើងហើយដោយមើលឃើញថា នៅតំបន់ប្រាសាទអង្គរវត្តមានរំលេចកម្មវិធីទម្រុងសិល្បៈបែបលក្ខណៈខ្មែរជាច្រើនដូចជា របាំ ល្បែងប្រជាប្រិយខ្មែរ និងតន្រ្តីសម័យដែលចូលរួមដោយតារាល្បីៗ ជាច្រើនដួងផងដែល ។

នាព្រឹកនេះ កម្មវិធីប្រគុំតន្រ្តីរបស់ប៉ុស្តិ៍បាយ័ន្តមានការចូររួមសុទ្ធតែតារាចម្រៀងបែបប្រពៃណីល្បីឈ្មោះពិសេសបងប្អូនប្រជាពលរដ្ឋមកពីបណ្តាលខេត្តក្រុងចូលរួមរាំសប្បាយ និងបានទស្សនាការរៀបចំគម្រោងជាច្រើននៅមុខប្រាសាទអង្គរវត្ត និងមុខទីលានជល់ដំរី ។

បើទោះជាមានការឡើងកំដៅពីព្រះអាតិទ្យ ក៏ប្រជាជននិងសិល្បៈករជាច្រើននៅតែតស៊ូសម្តែងនិងរាំកម្សាន្តជាច្រើន ដើម្បីអបអរឆ្នាំថ្មី និងចូររួមថែរក្សាវប្បធម៌បុរាណខ្មែរ និងឲ្យតំម្លៃអរិយធម៌អង្គរ ដែលនៅតែល្បីល្បាញទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមិនចេះរីងស្ងួត៕