ពលរដ្ឋថៃ និងភ្ញៀវបរទេសនាំគ្នាប្រារព្ធពិធីបុណ្យទឹក មុនពេលចូលឆ្នាំថ្មី

14-04-2018 10:50am

ថៃៈ ប្រជាពលរដ្ឋថៃ និងភ្ញៀវបរទេសរាប់ម៉ឺននាក់ ប្រដាប់ដោយកាំភ្លើងបាញ់ទឹកគ្រប់ដៃ បានប្រារព្ធពិធីបុណ្យទឹកនៅក្នុងទីក្រុងបាងកក កាលពីថ្ងៃសុក្រម្សិលមិញ ស្របពេលដែលប្រទេសថៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ។

ប្រជាពលរដ្ឋបានជួបជុំគ្នានៅក្នុងតំបន់ស៊ីឡុំ ដ៏មានប្រជាប្រិយភាពនៅក្នុងរដ្ឋធានីមួយនេះ ដើម្បីថ្វាយបង្គុំសុំពរជ័យ ដោយសង្ឃឹមថា ក្រោយប្រារព្ធពិធីបុណ្យទឹកនេះចប់ នឹងគ្រប់ទិសទី លែងមានកន្លែងស្ងួតទៀតហើយ ។

សង្រ្កាន ដែលគេចាត់ទុកថាជា “សង្រ្គាមទឹកដ៏ធំបំផុតនៅលើពិភពលោក”នោះ គឺជាពេលវេលាមួយ ដែលប្រជាពលរដ្ឋថៃ គោរពដល់ព្រឹទ្ធាចារ្យ ដោយការដាក់ទឹកនៅលើដៃរបស់ពួកគេ និងប្រគេនទេយ្យទានដល់ព្រះសង្ឃ គឺជាទំនៀមទម្លាប់មួយបញ្ជាក់ពីភាពបរិសុទ្ធ មុនចូលឆ្នាំថ្មី៕