Breaking News ៖ ប្រព័ន្ធការពារដែនអាកាសស៊ីរី បាញ់ទម្លាក់មីស៊ីល១៣ដើម របស់អាមេរិក

18-08-2018 10:30am

ស៊ីរីៈ ទូរទស្សន៍រដ្ឋស៊ីរី បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសស៊ីរី បានបាញទម្លាក់មីស៊ីល១៣ដើម ដែលបាញ់ចេញអំឡុងការវាយប្រហារដឹកនាំដោយសហរដ្ឋអាមេរិក មកលើប្រទេសមួយនេះ នៅថ្ងៃសៅរ៍នេះ ។

ពួកគេបានរាយការណ៍ថា មីស៊ីលត្រូវបានបាញ់ទម្លាក់នៅជិតតំបន់គីស្វា ស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីដាម៉ាស់ ។

ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បាននិយាយថា មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តសរុប៣កន្លែង រងការវាយប្រហារ ២ទីតាំងស្ថិតនៅក្នុងរដ្ឋធានីដាម៉ាស់ និង១ទីតាំងទៀត ស្ថិតនៅក្នុងទីក្រុងហូម ។

ក្រុមសង្កេតការ បាននិយាយថា មូលដ្ឋាន និងទីតាំងទាំងអស់ដែលរងការវាយប្រហារ ត្រូវបានគេជម្លៀសមនុស្សចេញដោយរដ្ឋាភិបាលស៊ីរី កាលពីដើមសប្តាហ៍នេះ៕