កុមារនីហ្សេរីយ៉ា ជាង១ពាន់នាក់ ត្រូវបានចាប់ពង្រាត់ដោយក្រុមឧទ្ទាម បូកូ ហារ៉ាម

13-04-2018 7:18pm

នីហ្សេរីយ៉ាៈ អង្គការកុមារពិភពលោក UNICEF របស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម មកពីក្រុមជីវពល បូកូ ហារ៉ាម នៅក្នុងប្រទេសនីហ្សេរីយ៉ា បានចាប់ពង្រាត់កុមារជាង១ពាន់នាក់ ដែលភាគច្រើននៃពួកគេ ត្រូវបានបង្ខំឲ្យធ្វើជាកងកុមារ ឬបង្ខំឲ្យរៀបការ ចាប់តាំងពីឆ្នាំ២០១៣ រហូតមក។

អង្គការ UNICEF បានអះអាងថា ជារឿយៗ ក្រុមជីវពលទាំងនេះ បានចាប់យកក្មេងៗ ដើម្បីបង្កឲ្យមានការភ័យខ្លាច និងបង្ហាញពីអំណាចរបស់ពួកគេ។

ក្មេងស្រីមួយចំនួន ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ កាលពីខែមុន សម្រាប់ហេតុផលដែលគេនៅមិនទាន់ដឹងច្បាស់នោះទេ។ រដ្ឋាភិបាលនីហ្សេរីយ៉ា បាននិយាយថា ពួកគេមិនមិនបានបង់ប្រាក់លោះណាមួយនោះទេ។

សូមបញ្ជាក់ថា ក្រុមឧទ្ទាម បូកូ ហារ៉ាម ដែលជាខ្សែបណ្តាញរបស់ក្រុមរដ្ឋអ៊ីស្លាម ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា បានប្រើប្រាស់កុមារទាំងនេះ ដែលរួមទាំងក្មេងស្រីដែរនោះ ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៕