ប្រធានាធិបតី សៃ អ៊ីងវិន អង្កេតសមយុទ្ធយោធានៅតំបន់ឆ្នេរភាគខាងកើត នៃកោះតៃវ៉ាន់

13-04-2018 7:05pm

កោះតៃវ៉ាន់ៈ ស្របពេលមានភាពតានតឹងកើនឡើងជាមួយទីក្រុងប៉េកាំង ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន នៅថ្ងៃសុក្រនេះ បានអង្កេតសមយុទ្ធយោធារបស់កងទ័ពជើងទឹកជាលើកដំបូង ចាប់តាំងពីលោកស្រី បានឡើងកាន់អំណាច កាលពីឆ្នាំ២០១៦។

សមយុទ្ធយោធានេះ ដែលពាក់ព័ន្ធនឹងការបាញ់គ្រាប់ពិត បានកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលកងទ័ពជើងទឹកចិន បានធ្វើពិធីបង្ហាញយោធាធំបំផុតមិនធ្លាប់ដែលមានពីមុនរបស់ខ្លួន ហើយទីក្រុងប៉េកាំង បានប្រកាសឲ្យដឹងពីផែនការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ នាថ្ងៃពុធ ទី១៨ ខែមេសាខាងមុខនេះ។

នៅពេលសួរនាំដោយក្រុមអ្នកសារព័ត៌មានថា តើព្រឹត្តការណ៍យោធាមួយនេះ មានគោលដៅចង់ប្រកួតប្រជែងជាមួយលោក ហ្ស៊ី ជីនពីងឬ លោកស្រី សៃ បានជំរុញឲ្យអ្នករាល់គ្នាមិនត្រូវនិយាយពាក្យលើសលួសនោះទេ លើស្ថានភាពមួយនេះ ដោយលោកស្រីបានបញ្ជាក់ថា ការអង្កេតរបស់លោកស្រី គ្រាន់តែជាការអង្កេតដំបូងនៅក្នុងចំណោមការអង្កេតជាច្រើនទៀតប៉ុណ្ណោះ។

គួរឲ្យដឹងថា ភាពប្រទូស្តរាយរបស់ចិន បានកើនឡើង ចាប់តាំងពីការឈ្នះឆ្នោតរបស់លោកស្រី សៃ ស្របពេលដែលពួកគេសង្ស័យថា លោកស្រីចង់ជំរុញឲ្យមានឯកភាពផ្លូវការ ដែលនឹងនាំឲ្យមានការពាក់មុខយក្សនៅក្នុងចំណោមមេដឹកនាំគណបក្សកុម្មុយនីស្តចិន នៅក្នុងទីក្រុងប៉េកាំង៕